Close
Ads: 88BOL
Featured-Image
សោកស្តាយ ! Barcelona អវត្តមានខ្សែបម្រើសំខាន់រូបនេះរហូតដល់បញ្ចប់រដូវកាល
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើកណ្តាល Frenkie de Jong នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល La Liga ២០២៣-២០២៤នេះដែលនៅសល់បន្ទាប់ពីកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានបានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃចន្ទថាខ្សែបម្រើរូបនេះបានរងរបួសកជើងក្នុងការប្រកួតក្នុងជំនួបEl- Clasico កាលពីចុងសប្តាហ៍កន្លងទៅនោះ។ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានគេរំពឹងថានឹងអាចជាសះស្បើយទាន់ការប្រកួតព្រឹត្តិការណ៏ Euro ២០២៤ នៅរដូវក្តៅនេះ ខណៈរូបគេអាចអវត្តមានប្រមាណ៥ សប្តាហ៍។ក្លឹបយក្សកាតាឡាន់ Barcelona បានរៀបរាប់កាលពីថ្ងៃចន្ទថាអតីតយុវជនក្លឹប Ajax កីឡាករ Frenkie de Jong បានបាក់កជើងស្តាំ ក្រោយ​ដក​ខ្លួន​ចេញ​នៅ​មុន​ពេល​ចប់​តង់​ទី​មួយ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ៣-២ របស់ Real Madrid លើ​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ​នៅ​កីឡដ្ឋាន Santiago Bernabeu ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona's De Jong to miss end of season with ankle sprain - reports -  Sportstar

Barca's De Jong to miss end of season with ankle sprain | FMT

ហូឡង់ ត្រូវជួបជាមួយកាណាដា និងអ៊ីស្លង់ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី៦ និង១០ ខែមិថុនា មុនពេលការប្រកួតជើងឯកទ្វីបអឺរ៉ុបចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខណៈក្រុមរបស់លោក Ronald Koeman ស្ថិតក្នុងពូល D មានបារាំង ប៉ូឡូញ និងអូទ្រីស។De Jong នឹងសង្ឃឹមថានឹងមានវត្តមានក្នុងការប្រកួតដំបូងព្រឹត្តិការណ៏Euro ២០២៤ក្នុងនាមអាឡឺម៉ង់ជាម្ចាស់ផ្ទះជាមួយមិត្តរួមក្រុម Barcelona គឺ Robert Lewandowski របស់ប៉ូឡូញនៅថ្ងៃទី ១៦ ខែមិថុនា។ ការបរាជ័យ ‘El Clasico’ ធ្វើឱ្យក្រុមម្ចាស់ជើងឯក Barcelona ថយគម្លាតដល់ទៅ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង La Liga គឺ Real Madrid និងឈរនៅចំណាត់ថ្នាក់លេខ២។
ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood​ នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕ ប្រភព៖ SportsMole

ចុចអានបន្ត
No posts
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 34 16 6 12 52 51 +1 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930  
  • Sponsor by 88Bol