Close
Featured-Image
សោកស្តាយ ! Barcelona អវត្តមានខ្សែបម្រើសំខាន់រូបនេះរហូតដល់បញ្ចប់រដូវកាល
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើកណ្តាល Frenkie de Jong នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល La Liga ២០២៣-២០២៤នេះដែលនៅសល់បន្ទាប់ពីកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានបានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃចន្ទថាខ្សែបម្រើរូបនេះបានរងរបួសកជើងក្នុងការប្រកួតក្នុងជំនួបEl- Clasico កាលពីចុងសប្តាហ៍កន្លងទៅនោះ។ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានគេរំពឹងថានឹងអាចជាសះស្បើយទាន់ការប្រកួតព្រឹត្តិការណ៏ Euro ២០២៤ នៅរដូវក្តៅនេះ ខណៈរូបគេអាចអវត្តមានប្រមាណ៥ សប្តាហ៍។ក្លឹបយក្សកាតាឡាន់ Barcelona បានរៀបរាប់កាលពីថ្ងៃចន្ទថាអតីតយុវជនក្លឹប Ajax កីឡាករ Frenkie de Jong បានបាក់កជើងស្តាំ ក្រោយ​ដក​ខ្លួន​ចេញ​នៅ​មុន​ពេល​ចប់​តង់​ទី​មួយ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ៣-២ របស់ Real Madrid លើ​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ​នៅ​កីឡដ្ឋាន Santiago Bernabeu ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona's De Jong to miss end of season with ankle sprain - reports -  Sportstar

Barca's De Jong to miss end of season with ankle sprain | FMT

ហូឡង់ ត្រូវជួបជាមួយកាណាដា និងអ៊ីស្លង់ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី៦ និង១០ ខែមិថុនា មុនពេលការប្រកួតជើងឯកទ្វីបអឺរ៉ុបចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខណៈក្រុមរបស់លោក Ronald Koeman ស្ថិតក្នុងពូល D មានបារាំង ប៉ូឡូញ និងអូទ្រីស។De Jong នឹងសង្ឃឹមថានឹងមានវត្តមានក្នុងការប្រកួតដំបូងព្រឹត្តិការណ៏Euro ២០២៤ក្នុងនាមអាឡឺម៉ង់ជាម្ចាស់ផ្ទះជាមួយមិត្តរួមក្រុម Barcelona គឺ Robert Lewandowski របស់ប៉ូឡូញនៅថ្ងៃទី ១៦ ខែមិថុនា។ ការបរាជ័យ ‘El Clasico’ ធ្វើឱ្យក្រុមម្ចាស់ជើងឯក Barcelona ថយគម្លាតដល់ទៅ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង La Liga គឺ Real Madrid និងឈរនៅចំណាត់ថ្នាក់លេខ២។
ប្រភព:Besoccer

No posts
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930