Close
Ads: 88BOL
Featured-Image
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា Krud Dance Idols
ទំហំអក្សរ
តូច
ធំ

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលជាផលិតផលដ៏ពេញនិយមផលិតដោយក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី បង្កើតនូវកម្មវិធីរាំ Krud Dance Idols ដែលជាកម្មវិធីបើកទំព័រប្រលងរាំលំដាប់ប្រទេសដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះគឺជាការប្រកួតរាំតែ១គត់របស់កម្ពុជា ដែលនឹងប្រមូលផ្តុំក្រុមរាំជើងខ្លាំងទូទាំងប្រទេសមកប្រកួតតទល់គ្នាយ៉ាងក្តៅគគុកនៅលើឆាករាំដ៏ប្រណិត និងអស្ចារ្យ។ Krud Dance Idols កំពុងតែរង់ចាំអ្នកដែលមានទេពកោសល្យផ្នែករាំ មានបំណងចង់មកដុសខាត់សមត្ថភាព មានភាពជឿជាក់ ភាពក្លាហាន ក្នុងការពង្រឹងសក្តានុពលផ្នែករាំក្នុងប្រទេសកម្ពុជាឲ្យមកឈោងចាប់ក្តីស្រមៃដែលចង់ក្លាយជាកំពូលក្រុមតារារាំលំដាប់ប្រទេស។ បេក្ខភាពទាំងអស់នឹងមានឱកាសក្នុងការទទួលយកបទពិសោធន៍ និងជំនាញក្បាច់រាំប្លែកៗពីគណកម្មការ និងគ្រូបង្វឹកដែលមានជំនាញផ្នែករាំជាច្រើនឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យក្រុមឈ្នះនឹងទទួលបានពានរង្វាន់ជើងឯកក្រុមរាំ Krud Dance Idols ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសព្រមទាំងបានក្លាយជាទូតសុ្ឆន្ទៈផ្នែករាំរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលនឹងមានឱកាសក្នុងការបង្ហាញខ្លួននៅលើឆាកធំៗរបស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី

រួសរាន់ឡើងកុំឲ្យសមត្ថភាពដ៏អស្ចារ្យរបស់អ្នកត្រូវបានកប់ទុកចោល។ ពាក្យចូលរួមប្រកួតចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះតទៅជាមួយនឹងលក្ខខណ្ឌនៃការចូលរួមដូចខាងក្រោម៖
បេក្ខជនត្រូវចូលរួមចុះឈ្មោះប្រកួតជាក្រុមដែលក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចាប់ពី ៥ ទៅ ៧ នាក់ ដែលមានអាយុចាប់ពី១៥-២៨ឆ្នាំ ក្នុងនោះអាចមានសមាជិកជាជនជាតិបរទេស២នាក់ (បញ្ជាក់ពេលប្រកួតមានតែសមាជិក៥នាក់ប៉ុណ្ណោះដែលអាចបង្ហាញសមត្ថភាពនៅលើវេទិកា )

បេក្ខជនត្រូវរាំជាមួយ​នឹងបទអ្វីក៏បាន (ចាប់ពី២នាទីឡើងទៅ)
ចំពោះបេក្ខភាពដែលជាប់ទៅវគ្គ៣០ក្រុមចុងក្រោយ ក្រុមការងាររបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងធ្វើការទំនាក់ទំនងទៅផ្ទាល់ ។
សិល្បៈករដែលជាប់កុងត្រា ឬមិនជាប់កុងត្រា ក៏អាចចូលរួមបានដែរ។

ក្រុមចូលរួមប្រកួតនីមួយៗត្រូវបង្ហោះវីដេអូ (ចាប់ពី𝟐នាទីឡើងទៅ) ដែលចង់ដាក់ប្រកួត នៅលើ 𝐀𝐜𝐜𝐨𝐮𝐧𝐭ផ្ទាល់ខ្លួនមានដូចជា 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤, 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ហើយត្រូវ 𝐓𝐚𝐠 មកកាន់ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 របស់កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 ផេកផ្លូវការទាំង𝟑 រួមជាមួយនឹង 𝐇𝐚𝐬𝐡𝐭𝐚𝐠 #kruddanceidols

កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 នឹងមានបេសកកម្មទៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពកុំភ្លេចកាន់ដៃក្រុមរបស់អ្នកមកដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា! តស់នៅចាំដល់ណាទៀត​ រួសរាន់ឡើងសម្រេចក្តីស្រមៃដ៏អស្ចារ្យរបស់អ្នក! ចំពោះព័ត៌មានបន្ថែម កុំភ្លេចតាមដានផេកផ្លូវការរបស់ Krud Energy និង Krud Dance Idols !

No posts
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930  
  • Sponsor by 88Bol