

(អេស៉្បាញ)៖ ក្រុមអធិរាជស Real Madrid កំពុងឈានមុខគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Bernardo Silva របស់ក្រុមមេឃខៀវ Manchester City ដោយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងជំនួបវគ្គ ៨ ក្រុមចុងក្រោយនៅ UCL ទល់នឹងក្រុម Real Madrid ថ្មីៗនេះ បើទោះជា Man City បានបរាជ័យក៏ដោយ។

គួរកត់សម្គាល់ថា អតីតខ្សែប្រយុទ្ធ Monaco ស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤៨លើក សម្រាប់ក្រុម Man City ចាប់តាំងពីឆ្នាំ ២០១៧ ដោយរួមចំណែកឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦១ដង និងបានវិវត្តន៍ខ្លួនក្លាយជាខ្សែបម្រើដ៏មានទេពកោសល្យល្អបំផុតមួយរូបនៅទ្វីបអឺរ៉ុបផងដែរ។
យ៉ាងណាមិញ បំណងប្រាថ្នារបស់ Silva គឺចង់ចាកចេញពី Man City ត្រូវបានគេដឹងមួយរយៈមកហើយ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៦ កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែកិច្ចកិច្ចព្រមព្រៀងដោះលែង មានតម្លៃប្រមាណ ៥០លានផោន។ យោងតាមសារព័ត៌មាន Daily Star បានបញ្ជាក់ថា ក្លឹបយក្សចំនួន ៥ កំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពរបស់ Silva នៅរដូវក្តៅនេះ ប៉ុន្តែបច្ចុប្បន្ន Real Madrid កំពុងឈានមុនគេក្នុងការនាំយករូបគេមកកាន់ទឹកដី Santiago Bernabeu៕
ប្រភព៖ SportsMole

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប […]



