

(អេស៉្បាញ)៖ ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបង្ខំចិត្តចាកចេញពីទីលានក្នុងតង់ទីមួយ បន្ទាប់ពីការប្រជែងជាមួយ Federico Valverde និងជំនួសមកវិញដោយ Pedri នៅកីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបបរាជ័យ ElClásico ក្រោមថ្វីជើងក្រុម Real Madrid ៣-២ កាលពីយប់មិញនេះ។

គួរជម្រាបផងដែរថា De Jong មានការឈឺចាប់ និងតូចចិត្តដោយសាររបួសកជើង ដោយត្រូវបានគេរំពឹងថាអាចនឹងអវត្តមានដល់ចុងបញ្ចប់រដូវកាល។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកលោក Xavi និងអ្នកគាំទ្រក្រុម Barcelona កំពុងមានការព្រួយបារម្ភ និងអន្ទះសារយ៉ាងខ្លាំង ជុំវិញករណីរងរបួសរបស់តារាឆ្នើមវ័យ ២៦ ឆ្នាំរូបនេះ៕
ប្រភព៖ SportsMole

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន កាលពីឆ្នាំ២០២១ក្រោយតាមទិញអតីតយុវជនក្លឹប Watford […]



