អ្នកគាំទ្រ Real Madrid រំភើបចិត្ត! ក្រោយតារាឆ្នើមម្នាក់ បន្តកិច្ចសន្យាកុងត្រាថ្មីជាមួយក្លឹប
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើឆ្នើម សញ្ជាតិអាល្លឺម៉ង់ Toni Kroos នឹងបន្តស្នាក់នៅក្រុមអធិរាជស Real Madrid ខណៈដែលកុងត្រាថ្មីមានសុពលភាពរហូតដល់ឆ្នាំ ២០២៥។ ទន្ទឹមនឹងដែរ ការពិភាក្សាដោយផ្ទាល់រវាងភាគី Kroos និងក្លឹប Real Madrid កំពុងដំណើរការលើគោលជំហនេះ ខណ:ក្លឹបកំពុងរង់ចាំនូវហត្ថលេខារបស់ខ្សែបម្រើវ័យ ៣៤ឆ្នាំ រូបនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរជម្រាបផងដែរថា រដូវកាលនេះ អាចជារដូវកាលដ៏អស្ចារ្យសម្រាប់គាត់ ដោយក្លឹបម្ចាស់ជើងឯក UCL ១៤សម័យ កំពុងឈានដល់វគ្គ ៤ក្រុម ចុងក្រោយក្នុងពានរង្វាន់់ UCL ឆ្នាំនេះ ដោយត្រូវតទល់នឹងគូសត្រូវចាស់ Bayern Munich។ ស្របពេលជាមួយគ្នានេះ នៅក្នុងពានលីគ Laliga ក្រុម Real Madrid កំពុងឈរនៅកំពូលតារាង មាន ៧៨ពិន្ទុ ខណ:ក្រុមលេខ២ Barcelona មាន ៧០ពិន្ទុ៕

អត្ថបទទាក់ទង
4 months ago .
339 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
4 months ago .
364 Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)
4 months ago .
477 Views
កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ)
4 months ago .
413 Views
Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ)
