Close
Sponsor ads Featured-Image
លត់ភ្ញៀវ Everton ចាស់ដៃ !ប៉ុន្តែគ្រូបង្វឹក Chelsea មិនពេញចិត្តទង្វើកូនក្រុមបែបនេះទាល់តែសោះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានលើកឡើងថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះវិវាទរបស់កូនក្រុមទាំង៣រូបដែលបានដណ្តើមបាល់គ្នាយកទៅទាត់បាល់ពិន័យ១១ម៉ែត្រកំលុងការប្រកួតដែលម្ចាស់ផ្ទះ Chelsea បានលត់ភ្ញៀវ Everton ចាស់ដៃដោយលទ្ធផល ៦ទល់និង០កាលពីវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃអង្គារនេះ។ជ័យជំនះនេះបានធ្វើអោយChelsea ឈរនៅលេខរៀងទី៩ ប៉ុន្តែមានគម្លាតត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៦ និង៧ គឺMan.Utd និង Newcastle ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Odds & Prognóstico: Chelsea vs Everton - 15/04/2024 - Premier League -  Vivaposta

ads

បើទោះបីជាទទួលបានលទ្ធផលយកឈ្នះដ៏លើសលប់បែបនេះក្តី ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន បានធ្វើការដាស់តឿន និង ព្រមានដល់កីឡាករដែលជាប់ពាក់ព័ន្ធនិងសកម្មភាពទាំងនេះមានដូចជា Nicolas Jackson និង Noni Madueke ដែលបានប្រកែកគ្នាដណ្តើមយកបាល់ បន្ទាប់ពីប្រធានក្រុមConor Gallagher បានយកបាល់ពី Madueke មកអោយ Palmer ប៉ុន្តែត្រូវបាន Jackson ព្យាយាមយកមកវិញ តែទីបំផុតគឺ Cole Palmer គឺជាអ្នកទទួលខុសត្រូវស៊ុតបញ្ចូលទីរៀងរាល់ការប្រកួត បានទាត់បាល់ពិន័យនោះបានសម្រេចនិងជាគ្រាប់ទី៤(Hat-Trick)សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស រូបនេះ។គិតត្រឹមសប្តាហ៏ទី៣១នេះ Palmerរកបានគ្រាប់បាល់៩គ្រាប់ហើយនៅរដូវកាលនេះ។
Three Chelsea players fight over penalty against Everton - Futbol - Soccer  News & Updates

Chelsea v Everton: what the stats say | SuperSport

លោក Pochettino បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនអាចទទួលយកអាកប្បកិរិយាបែបនេះបានទេ។ សូមអោយខ្ញុំបានឃើញសកម្មភាពបែបនេះជាលើក ចុងក្រោយទៅចុះ។ប្រសិនបើយើងចង់ក្លាយជាក្រុមដ៏អស្ចារ្យ យើងត្រូវផ្លាស់ប្តូរ និងគិតឃើញប្រយោជន៏រួម។ Palmer គឺត្រូវសម្រេចចិត្តថាតើគាត់ចង់ផ្តល់បាល់ដល់មិត្តរួមក្រុមដែរឬទេ។ វាជារឿងសំខាន់ និងជារឿងអាម៉ាស់។ វាហាក់បីដូចជាក្រុមមួយដែលមានកីឡាករក្មេង”ៗត្រូវការរៀនសូត្រច្រើនទៀត ខ្ញុំចង់សុំទោសអ្នកគាំទ្រលើសកម្មភាពទាំងនេះ។ពួកគេត្រូវការរៀនសូត្របន្ថែមទៀតលើក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ
ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម
featured image

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអធិរាជស Real Madrid ទទួលបានឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងពន្លឿនចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ក្លឹបយក្សនៅអ៊ីតាលី Roma ក្នុងតម្លៃខ្លួនដេញថ្លៃប្រមាណ ៤០លានអឺរ៉ូ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Real Madrid នឹងចុះកុងត្រាលើខ្សែការពារវ័យ ២៥ឆ្នាំ រូបនេះដើម្បីបានលេងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងតែលេងនៅវគ្គសន្សំពិន្ទុក្នុងពូល៕ ប្រភព៖ GOAL & SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930