

Barcelona មានបំណងកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីខកខានបន្ទាប់ពីរដូវកាល ២០១៨-២០១៩ នៅពេលដែលពួកគេស្វាគមន៍ក្លឹបអ្នកមានបារាំង Paris Saint-Germain នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធទី ១៧ខានស្អែកនេះ។ការប្រកួតនេះក្នុងនាមក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋានEstadi Olimpic Lluis Companys និងត្រូវដឹកនាំរ៉ាប់រងការប្រកួតជាលើកទីពីរក្រោយពីការប្រកួតជើងទី១ ១/៤នៅទឹកដី Parc Des Princes ពួកគេបានទទួលជ័យជំនះដោយលទ្ធផល ៣ទល់និង២ ។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា ១៣លើកចុងក្រោយBarcelona ឈ្នះ៥ ស្មើ៤ ខណៈ PSG ឈ្នះ៤។ ជួបប្រកួតលើកចុងក្រោយ PSG បានបរាជ័យនៅទឹកដី ខ្លួនឯងដោយលទ្ធផល ២ទល់និង៣។ រដូវកាលចាស់ Barcelona បានទម្លាក់ PSG ត្រឹមវគ្គ៨ក្រុមចុងក្រោយផងដែរទោះបីPSG រកបានគ្រាប់បាល់ជ័យជំនះ៤ទល់និង១នៅទឹកដីអេស្បាញក៏ដោយ។
២.ពត៌មានក្រុមBarcelona(ម្ចាស់ផ្ទះ)
ខ្សែការពារ និង ខ្សែបម្រើវ័យក្មេងអន្តរជាតិអេស្បាញ Alejandro Balde និង Gavi គឺជាបញ្ហារបួសតែមួយគត់របស់ Barcelona សម្រាប់ការស្វាគមន៍ PSG ។កីឡាករ Pedri ដែលអង្គុយកៅអីបម្រុងក្នុងជ័យជម្នះ ៣ ទល់និង២ សម្រាប់ការប្រកួតក្នុងទីក្រុងប៉ារីសកាលពីសប្តាហ៍មុនហើយអាចនឹងចាប់ផ្តើមចូលលេងជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kounde, Araujo, Cubarsi, Cancelo; Pedri, Gundogan, F de Jong; Yamal, Lewandowski, Raphinha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមPSG(ភ្ញៀវ)
ខ្សែការពារស្លាបស្តាំ Achraf Hakimi និងចូលលេងវិញក្រោយជាប់បម្រាម ដោយជំនួស Nuno Mendes អាចនឹងអង្គុយកៅអីបម្រុង។សម្រាប់ Sergio Rico និង Layvin Kurzawa អវត្តមាន ខណៈ Nordi Mukiele នឹងត្រូវឆ្លងកាត់ការវាយតម្លៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Hakimi, Marquinhos, Beraldo, Hernandez; Zaire-Emery, Ruiz, Vitinha; Dembele, Ramos, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ២ : ២ PSG
ប្រភព:whoscored &sportskeeda&sportsmole


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



