

ក្រុមតោខៀវChelsea ចង់រក្សាការប្រកួតមិនដែលចាញ់របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ដល់ទៅ ៨ ប្រកួតជាប់ៗគ្នានៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Stamford Bridge វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃចន្ទទី១៦មេសា ២០២៤ដើម្បីស្វាគមន៍ក្រុម Everton ដែលរងការគំរាមកំហែងត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ Championship នៅរដូវកាលក្រោយនោះ។ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៩ ក្នុងតារាងក្រោយប្រកួត៦ដងចុងក្រោយឈ្នះ២ស្មើ៤និងមានគម្លាតត្រឹមតែ ៦ ពិន្ទុតាមពីក្រោយក្រុមលេខ ៧ Manchester United និង លេខ៦ Newcastle ខណៈEverton ឈរនៅលេខរៀងទី១៦ មានគម្លាតត្រឹមពីរពិន្ទុប៉ុណ្ណោះពីក្រុមនៅតំបន់កាត់ចោលលេខរៀងទី១៨គឺ Luton ក្រោយពីពួកគេឈ្នះតែ១លើកចុងពេលជួបBurnleyក្រោយបន្ទាប់ពីស្មើ៤និងចាញ់១។
១.ប្រវត្តិជួបគ្នា
Chelsea មិនស្គាល់ចាញ់សោះក្នុងការប្រកួត ២៨ លើកចុងក្រោយរបស់ពួកគេក្នុងផ្ទះទល់នឹង Everton ក្នុងក្របខ័ណ្ឌ Premier League និងបរាជ័យ ១-០ តែម្តងគត់ក្នុងឆ្នាំ ១៩៩៤ ។Everton មិនស្គាល់ឈ្នះសោះក្នុងការប្រកួត ២៨ លើកចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Chelsea ក្នុងក្របខ័ណ្ឌ Premier League ខណៈ Chelsea មិនស្គាល់ចាញ់សោះក្នុងការប្រកួតប្រាំពីរលើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ដែលជារយៈពេលយូរបំផុតក្នុងការប្រកួតនេះគិតចាប់តាំងពីឆ្នាំ ២០២១។ ជួបគ្នាដើមរដូវកាល Everton ផ្តួល Chelsea ២ទល់និង០ កាលពីខែធ្នូ២០២៣។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Chelsea អាចនឹងគ្មានកីឡាករដែលជួបបញ្ហារបួសនិងជំងឺច្រើនដល់ទៅ ១១ នាក់នៅទីនេះខណៈខ្សែការពារស្លាបឆ្វេង Ben Chilwell អាចត្រឡប់មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, T Silva, Chalobah, Cucurella; Caicedo, Gallagher; Madueke, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមEverton(ភ្ញៀវ)
Dele Alli, Arnaut Danjuma និង Lewis Dobbin ទំនងជាអវត្តមានសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ ខណៈខ្សែប្រយុទ្ធអង់គ្លេស Dominic Calvert-Lewin អាចចូលលេងជម្រើស១១នាក់ឡើងវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Coleman, Tarkowski, Branthwaite, Mykolenko; Harrison, Garner, Onana, McNeil; Doucoure; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២ : ១ Everton
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


