
(ព្រះរាជាណាចក្រកម្ពុជា)៖ អបអរសង្ក្រាន្តឆ្នាំថ្មី ខេត្តកំពង់ស្ពឺ ! ជួបជាមួយនឹង សមាសភាពកីឡាករក្នុងមហាព្រឹត្តិការណ៍ KRUD KUN KHMER ដែលនឹងមកអង្រួនបេះដូងអ្នកកំពង់ស្ពឺឲ្យរំភើបញាប់ញ័រនៅថ្ងៃទី១៥ ខែមេសា ជាមួយនឹងចំណីចក្ខុដ៏ជក់ចិត្ត ដើម្បីអបអរឆ្នាំថ្មី !
តោះបងប្អូនប្រិយមិត្តមកគាំទ្រគុនខ្មែរ ជាមួយគ្រុឌទាំងអស់គ្នា ជួបគ្នាចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ នៅពហុកីឡាដ្ឋានចាស់ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ៦ៈ៣០ នាទីយប់!

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
