Close
Sponsor ads Featured-Image
Prediction: AC.Milan មានប្រវត្តិល្អណាស់មុនជួប Roma នៅក្របខណ្ឌ Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ
ទំហំអក្សរ
តូច
ធំ

ការប្រកួតនៅ​កីឡដ្ឋាន San Siro រវាងក្រុមម្ចាស់ផ្ទះ AC Milan ត្រូវ​ទទួល​ក្រុមគូប្រជែងមកពីអ៊ីតាលីគឺAs Roma នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃ​សុក្រសម្រាប់​ការ​ប្រកួត​ជើង​ទី​មួយក្របខណ្ឌ Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។សម្រាប់ម្ចាស់ផ្ទះ AC.Milan ធ្វើបានយ៉ាងល្អនៅក្របខណ្ឌ Serie A ដោយបានផ្តួលក្រុមនៅរួមលីក Roma ទាំងពីរលើកក្នុងរដូវកាលនេះ និងមិនស្គាល់ចាញ់សោះក្នុងការប្រកួត ៩ ដងចុងក្រោយទល់នឹងគូប្រជែងរបស់ពួកគេមកពីរដ្ឋធានី Rome អ៊ីតាលីមួយនេះ។
Milan vs Roma: where to watch, online streaming (14 January) (Jan. 14, 2024) — dynamo.kiev.ua
១.ប្រវត្តិជួបគ្នា
ជួបគ្នានៅក្នុងផ្ទះ AC.Milan ៦លើកចុងក្រោយគឺពួកគេតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ ពេលជួប Roma និងបានផ្តួលក្រុមមួយនេះជានិច្ច។
២.ពត៌មានក្រុមAC.Milan(ម្ចាស់ផ្ទះ)
Milan ទំនងជាគ្មាន​កីឡាករ​តែ​ម្នាក់​ទេ​ដោយសារ​របួស​គឺ Tommaso Pobega ខណៈខ្សែការពារអង់គ្លេសដើមកំណើតកាណាដា Fikayo Tomori នៅជាប់បម្រាម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Thiaw, Gabbia, Hernandez; Bennacer, Reijnders; Pulisic, Loftus-Cheek, Leao; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Calcio: Milan-Roma 3-1 - Calcio - Ansa.it
៣.ពត៌មានក្រុមRoma(ភ្ញៀវ)
Roma នឹង​គ្មានវត្តមាន​កីឡាករ Sardar Azmoun ដែលជួបញ្ហា​របួស ខណៈ Evan Ndicka រងការ​ព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSvilar; Celik, Mancini, Llorente, Spinazzola; Cristante, Paredes, Pellegrini; Dybala, Lukaku, El Shaarawy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ AC.Milan ៣ : ១ Roma
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930