

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា លោក John Murtough បានលាលែងពីតួនាទីជានាយកបាល់ទាត់ក្លឹបហើយ។ រំលឹកដែរថា លោក Murtough បានរួមរស់ជាមួយ Man United ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីធ្លាប់ធ្វើការឱ្យក្លឹបនៅ Premier League ដូចជា Everton និង Fulham ។ បុរសវ័យ ៥០ឆ្នាំ រូបនេះត្រូវបានតែងតាំងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ក្លឹបក្នុងឆ្នាំ២០១៦ មុនពេលគាត់ត្រូវបានតែងតាំងជានាយកបាល់ទាត់ក្លឹប Man United ក្នុងឆ្នាំ ២០២១។

ស្របពេលជាមួយគ្នានេះ កេរ្តិ៍ឈ្មោះនៅ Man Utd របស់លោក Murtough បានប្រឈមមុខនឹងការរិះគន់ចំពោះតួនាទី ដែលគាត់បានសាងនៅក្នុងអាជីវកម្មផ្ទេរកីឡាកររបស់ Man United ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយនឹងការចាកចេញពី Old Trafford លោក Murtough នឹងមានភារកិច្ចតួនាទីអ្វីឡើយ ខណៈក្លឹបកំពុងស្វែងរកអ្នកដែលត្រូវជំនួសតំណែងគាត់យ៉ាងហោចណាស់ ២រូប ដើម្បីឲ្យរចនាសម្ព័ន្ធនៅក្លឹបបានប្រសើរឡើងជាងមុនផងដែរ៕
ប្រភព៖ SportsMole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


