
(អង់គ្លេស)៖ ការពិភាក្សាគ្នាថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែការពារឆ្នើម Raphael Varane ចាកចេញពីក្លឹប ដោយមិនមានតម្លៃខ្លួននៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៣-២៤ នេះបើយោងតាមគេហទំព័រ Football Insider។ ទន្ទឹមនឹងនេះ បិសាចក្រហមបានបដិសេធឱកាសក្នុងការបន្តកិច្ចសន្យារយៈពេល ១ឆ្នាំ បន្ថែមកាលពីដើមឆ្នាំ ២០២៤ កន្លងទៅ ដូច្នេះកិច្ចសន្យាដែលមានស្រាប់របស់ Varane នៅ Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខ។
គួរកត់សម្គាល់ថា Varane បានបង្ហាញខ្លួន ៣០លើក ក្នុងក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ខណៈរូបគេបានខកខានការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Liverpool នៅ Old Trafford ដោយសារបញ្ហារបួស។ លើសពីនេះ កីឡាករវ័យ ៣០ឆ្នាំ គឺជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេរបស់ក្លឹបផងដែរ ដោយ Varane បានផ្លាស់មកកាន់ Old Trafford ក្នុងឆ្នាំ២០២១ ក្រោយរូបគេបានបង្ហាញខ្លួន ៣៦០លើក កាលពីអំឡុងនៅ Real Madrid ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្នុងដំណាក់កាលនេះ មិនច្បាស់ទេថា Varane នឹងសាកសមលេងក្នុងការប្រកួត Premier League បន្ទាប់របស់ Man United ដែលត្រូវប៉ះ Bournemouth នៅកីឡដ្ឋាន Vitality នាសប្តាហ៍នេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



