
ការប្រកួតក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុបវគ្គ៨ក្រុមចុងក្រោយរវាងម្ចាស់ផ្ទះArsenal និងត្រូវបើកទ្វារកីឡដ្ឋាន Emirates Stadium ដោយត្រូវទទួលក្រុមភ្ញៀវ គឺ Bayern Munich សម្រាប់ការប្រកួតជើងទី១នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធទី១០មេសា ២០២៤ស្អែកនេះ។ គួររំលឹកថា Arsenal បានទម្លាក់ក្រុមជើងឯក ព័រទុយហ្គាល់នៅការប្រកួតចុងក្រោយខណៈ Bayern Munich បានទម្លាក់ក្លឹបអ៊ីតាលី Lazio ដើម្បីឈានមកដល់វគ្គនេះ។ គួរកត់សម្គាល់ថា ៦ប្រកួតចុងក្រោយរបស់ Arsenal នៅក្របខណ្ឌ UCL គឺឈ្នះ៤ស្មើ១ចាញ់១ខណៈ Bayern Munich ក៏ដូចគ្នាផងដែរ។
១.ប្រវត្តិជួបគ្នា
Arsenal បានចាញ់រាល់ការប្រកួតបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Bayern Munich ដោយលទ្ធផលសរុបទាំងបីប្រកួតនោះគឺរបូតគ្រាប់បាល់ច្រើនក្នុងលទ្ធផល ៥-១ ក្នុង UEFA Champions League ដែលជាការបរាជ័យរួមគ្នាដ៏ធ្ងន់បំផុតរបស់ពួកគេ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber គឺជាការព្រួយបារម្ភពីរបួសរបស់ Mikel Arteta សម្រាប់ការស្វាគមន៍ក្រុម Bayern Munich។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Jorginho, Rice; Saka, Havertz, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
Dayot Upamecano ត្រលប់មកវិញបន្ទាប់ពីការព្យួររបស់គាត់ក្នុងជើងទីពីរទល់នឹង Lazio ។ទោះយ៉ាងណាគ្រូបង្វឹកលោក Thomas Tuchel មានកីឡាកជាច្រើនដែលនិងអវត្តមានមិនអាចលេងបានដូចជា Leroy Sane, Kingsley Coman និង Manuel Neuer ខណៈ Noussari Mazraoui, Bouna Sarr, Noel Nkili និង Sacha Boey ក៏ត្រូវអវត្តមានដោយសាររបួសផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងUlreich; Kimmich, Upamecano, Kim, Davies; Goretzka, Laimer; Sane, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ : ១ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



