
(អង់គ្លេស)៖ យោងតាមសារព័ត៌មានអេស្ប៉ាញ Defensa Central បានអះអាងថា ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ធំសម្បើម ១១០លានអឺរ៉ូ ឬស្មើនឹង ៩៤លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើការពារកំពុងឡើងជើង Eduardo Camavinga របស់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅខាងមុខ។ រំលឹកដែរថា កីឡាករសញ្ជាតិបារាំង បានធំធាត់នៅក្រុម Rennes នៃ Ligue 1 មុនពេលរូបគេផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ ៣១លានអឺរ៉ូ ក្នុងឆ្នាំ ២០២១។
ស្ថិតក្នុងវ័យត្រឹមតែ ២១ឆ្នាំ Camavinga បានបង្ហាញខ្លួនសរុបចំនួន ១៣២លើក រួចមកហើយសម្រាប់ក្រុម Real Madrid ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និង Assists ៦ដង។ យ៉ាងណាមិញ Camavinga ត្រូវតែប្រយុទ្ធជាប្រចាំ ដើម្បីកៅអីជម្រើសដំបូង ប្រឆាំងនឹងកីឡាករដូចជា Aurelien Tchouameni, Federico Valverde, Toni Kroos និង Luka Modric។ ជាក់ស្តែង កិច្ចសន្យាកុងត្រាថ្មី Camavinga ជាមួយ Real Madrid នឹងផុតកំណត់ដល់ខែមិថុនា ឆ្នាំ ២០២៩។
របាយការណ៍បានបន្ថែមថា អ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta កំពុងទាក់ទាញ និងបញ្ចុះបញ្ចូលកីឡាករវ័យក្មេងរូបនេះឲ្យផ្លាស់ទៅកាន់ទឹកដីកីឡដ្ឋាន Emirates បើទោះជាឥឡូវប្រធានក្លឹប Real Madrid លោក Florentino Perez មិនមានបំណងចង់ចែកផ្លូវជាមួយ Camavinga ក៏ដោយ។ ភាពប៉ិនប្រសប់ និងការអភិវឌ្ឍន៍របស់ Camavinga បានវិវត្តន៍ខ្លួនទៅជាកីឡាករដ៏ឆ្នើមម្នាក់នៅវ័យក្មេង ក៏ដូចជាសក្ដានុពលដ៏ធំធេងរបស់គេ គឺប្រាកដណាស់ថា Arsenal ពិតជាចង់បានខ្លាំង មិនថាក្លឹបកំពូលៗជាច្រើននៅអឺរ៉ុបនោះទេ៕
ប្រភព៖ SportsMole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



