Close
Sponsor ads Featured-Image
Arsenal ចង់ផ្តួលម្ចាស់ផ្ទះ Brighton ជាលើកទី២នៅរដូវកាលនេះ ដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន EPL
ទំហំអក្សរ
តូច
ធំ

ការប្រកួតនៅក្របខណ្ធ Premier League នៅល្ងាចថ្ងៃសៅរ៍នៅកីឡដ្ឋាន Amex នាតំបន់ឆ្នេរសមុទ្រភាគខាងត្បូងខណៈក្រុមម្ចាស់ផ្ទះ Brighton & Hove Albion ត្រូវបើកទ្វារកីឡដ្ឋាន ស្វាគមន៏ក្រុមភ្ញៀវ គឺកាំភ្លើងធម Arsenal វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសៅរ៏នេះ។ទោះយ៉ាងណាសត្វរំពេរបានត្រឹមរកបានគ្រាប់បាល់សូន្យស្មើ ទល់និង Brentford កាលពីថ្ងៃពុធ ខណៈដែលក្រុមកាំភ្លើងធំបានលត់ Luton Town ២ គ្រាប់ ដើម្បីរក្សាឱកាសប្រជែងពាន EPL បន្តទៀត។ ៦ប្រកួតចុងក្រោយរបស់ Arsenal មិនដែលចាញ់ឈ្នះ៥ស្មើ១ ឈរនៅលខរៀងទី២មានគម្លាត២ ពិន្ទូពីក្រុមនាំមុខតារាងLiverpool ២ពិន្ទូ  ខណៈ Brighton ៦ប្រកួតចុងក្រោយឈ្នះ២ស្មើ២ចាញ់២ឈរនៅលេខរៀងទី៩។
Tips and Insights
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal បានឈ្នះពីរលើកក្នុងចំណោមបីប្រកួតចុងក្រោយរបស់ពួកគេទល់ Brightonនៅ AMEX ។Arsenal កំពុងសម្លឹងចង់ឈ្នះលើកទីពីរក្នុងរដូវកាលនេះលើ Brighton និងធ្លាប់ធ្វើបានក្នុងរដូវកាល ២០២០-២០២១កន្លងមក។ Brighton មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​នៅ Premier League ១២លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ការចាញ់ចុងក្រោយរបស់Brightonនៅ AMEX បានមកទល់ នឹងក្រុម West Ham ក្នុងខែសីហា។

ads

២.ពត៌មានក្រុមBrighton(ម្ចាស់ផ្ទះ) Kaoru Mitoma, Solly March, Jack Hinshelwood, James Milner និង Billy Gilmour នៅតែអវត្តមាន ខណៈ Evan Ferguson នៅតែមិនទាន់ច្បាស់លាស់​។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Lamptey, Dunk, Van Hecke, Estupinan; Baleba, Gross; Adingra, Moder, Enciso; Welbeck -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១ ៣.ពត៌មានក្រុម(ភ្ញៀវ) Jurrien Timber គឺជាអ្នកអវត្តមានតែមួយគត់របស់ Arsenal នៅទីនេះ។ Mikel Arteta អាចសម្រាកកីឡាករសំខាន់ៗមួយចំនួននៅពាក់កណ្តាលសប្តាហ៍ រួមមាន Bukayo Saka, Gabriel Jesus, Declan Rice និង Jorginho ដើម្បីត្រៀមជួប Bayern Munich នៅ UCL វគ្គ ១/៤ផ្តាច់ព្រ័ត្រ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Kiwior; Odegaard, Jorginho, Rice; Saka, Havertz, Martinelli -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣ ៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ០ : ២ Arsenal ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League
featured image

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930