Close
Sponsor ads Featured-Image
មិនជាប់ជម្រើសដំបូង និងកំពុងខ្ចីជើង! ខ្សែបម្រើ MAN UTD រូបនេះត្រៀម​ចែកផ្លូវជាមួយក្លឹប
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើស្លាប Facundo Pellistri របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយសាររូបគាត់តូចចិត្ត និងមិនសូវបានចូលលេងនៅជម្រើស ១១ នាក់ដំបូងប្រចាំក្រុម។ ទន្ទឹមនឹងនេះដែរ Pellistri នៅសល់កុងត្រា ១ ឆ្នាំជាងទៀតនៅទឹកដី Old Trafford លើកិច្ចសន្យាដែលមានស្រាប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Uruguay boss explains why he called Facundo Pellistri into squad

ads

រំលឹកដែរថា កីឡាករអន្តរជាតិអ៊ុយរូហ្គាយបានចាកចេញពីក្លឹបកុមារភាព Penarol  ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃក្រោម ៨លានផោន ក្នុងខែតុលា ឆ្នាំ ២០២០ ហើយបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅអំឡុងពេលនោះ។ យ៉ាងណាមិញ Pellistri បានបង្ហាញខ្លួនក្នុងក្រុមដំបូងត្រឹមតែ ២៤ លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់ សម្រាប់ Man Utd។

Facundo Pellistri - Player profile 23/24 | Transfermarkt

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe កំពុងរៀបចំផែនការដោះដូរកីឡាករក្នុងក្រុមនៅរដូវក្តៅនេះផងដែរ។ គួរជម្រាបដែរថា បច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំ កំពុងលេងនៅក្លឹប Granada ប្រទេសអេស៉្បាញ ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈរូបគេអាចនឹងត្រូវក្លឹប Granada ទិញយកផ្តាច់កុងត្រា ដោយសារសមត្ថភាព និងការបត់បែនតាមកាលៈទេសៈដែល Pellistri បានបង្ហាញ៕

How Man Utd loanee Facundo Pellistri fared on his Granada debut

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
មានរឿងត្រូវនិយាយគ្នា! ផ្ទូះជម្លោះរវាងគ្រូ PSG និង កីឡាករ Chelsea ក្រោយចប់ការប្រកួត(មាន២វីដេអូ)
featured image

(អាមេរិក)ទោះបីការប្រកួតបានដំណើរការយ៉ាងរលូនសម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Fifa Club World Cup ប៉ុន្តែកំហឹងបានផ្ទុះឡើងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីព្រឹកថ្ងៃចន្ទនេះខណៈសកម្មភាពមួយបានផ្ទុះឡើងនៅពេល លោក Luis Enrique គ្រូបង្វឹក Paris Saint-Germain បានយកដៃរុញប្រៀបបីដូចទះកំភ្លៀងផ្ទៃមុខ កីឡាករ João Pedro របស់ Chelsea អោយដួលអុកគូដតែម្តងបើទោះបីជាមានការរារាំងពីសំណាក់កូនក្រុមគឺកីឡាករ Presnel Kimpembe យ៉ាងណាក៍ដោយ។សកម្មភាពមិនគួរអោយកើតមាននៅក្នុងពិភពបាល់ទាត់នេះបានកើតមានឡើង ក្រោយពីក្រុម Chelsea ផ្តួលក្រុម PSG ដោយលទ្ធផល ៣ទល់និង០នៅកីឡដ្ឋាន MetLife នារដ្ឋ New Jersey ដើម្បីឈ្នះពានរង្វាន់ Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតដំបូងឡើងគេមិនដឹងថាមានរឿងអ្វីកើតឡើងរវាងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Pedro និងអ្នកចាំទី Gianluigi […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930