លោកគ្រូ អេភូថង ទាមទារឲ្យមានការបកស្រាយ ក្រោយមេដាយសំរឹទ្ធ អេ ព្រឺយ៉ានុតភូថង ត្រូវបានដក ខណៈជិតដល់ថ្ងៃបើកប្រាក់រង្វាន់

Published 2 years ago
944 Views
ទំហំអក្សរ
តូច
ធំ

លោកគ្រូ អេភូថង និងជាឪពុករបស់កីឡាការនី អេ ព្រឺយ៉ានុតភូថង បង្ហាញអារម្មណ៍ខកចិត្ត និងងឿនឆ្ងល់ជាខ្លាំង ក្រោយមេដាយ សំរឹទ្ធ របស់ កូនស្រីលោកត្រូវបានដក ខណៈថ្ងៃបើកប្រាក់រង្វាន់ខិតជិតមកដល់។ លោក គ្រូ អេ ភូថង បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរបស់លោកថា៖ «សូមខាងកីឡា វ៉ូវីណាម ជួយចេញបកស្រាយអំពីការដកមេដាយសំរឹទ្ធ ពី អេ យ៉ានុត ផង ។ មូលហេតុអី ហេតុផលអីបានជាដក ពេលដែលជិតដល់ថ្ងៃបើកប្រាក់រង្វាន់ ? ដើម្បីអោយមហាជនបានដឹងយល់ទាំងអស់គ្នា តើស្រុកគេមានបែបនឹងដែលរឺអត់ណ៎ រឺក៏មានតែស្រុកខ្មែរទេ?»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

No posts
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930