(អេស៉្បាញ)៖ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Joselu របស់ក្រុមអធិរាជស Real Madrid នៅតែប្តេជ្ញាចិត្តបន្តស្នាក់នៅរួមរស់ជាមួយ Real Madrid ហើយនឹងបានបដិសេធឱកាសចូលរួមជាមួយក្រុមបិសាចក្រហម Manchester United នៅមុនយុទ្ធនាការ ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន Fichajes បានចេញផ្សាយ។
គួរកត់សម្គាល់ថា កីឡាករវ័យ ៣៤ឆ្នាំ [Joselu] ធ្លាប់លេងនៅ Premier League ឲ្យក្លឹប Stoke City និង Newcastle United ប៉ុន្តែគាត់ហាក់ដូចជាមិនប្រញាប់ប្រញាល់ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនោះទេ។ ជាមួយគ្នានេះផងដែរ Joselu មានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរជំហរ ដោយរូបគេក៏ទទួលបានការទុកចិត្តពីលោក Carlo Ancelotti ខណៈម្ចាស់ជើងឯកអង់គ្លេស ២០សម័យ នឹងត្រូវស្វែងរកខ្សែប្រយុទ្ធថ្មីផងដែរ។
ទន្ទឹមនឹងនេះ Anthony Martial គ្រោងនឹងចាកចេញពី Man Utd ដូច្នេះនៅសល់តែ Rasmus Hojlund មួយរូបប៉ុណ្ណោះជាជម្រើសខ្សែប្រយុទ្ធទោល៕
ប្រភព៖ SportsMole
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino បានគូសវាសទម្រង់លេងត្រៀមដាក់អោយពួកគេលេងរួមក្រុមរួចអស់ទៅហើយនោះ។ […]