Tottenham សម្រេចចិត្តឲ្យកីឡាករខ្លួនរូបនេះ ខ្ចីជើងនៅក្លឹបអេស៉្បាញ ១រដូវកាលបន្ទាប់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចចិត្តរួចហើយថាខ្សែប្រយុទ្ធ Alejo Veliz នឹងចំណាយពេលមួយរដូវកាលទៀតជាមួយក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងឆ្នាំ ២០២៤-២៥ ។ រំលឹកដែរថា កញ្ចប់ទឹកប្រាក់ដែលបានលក់ Harry Kane គឺជាចំណែកមួយក្នុងការចុះហត្ថលេខាលើ Veliz ពី Rosario Central ក្នុងតម្លៃផ្ទេរ ១៣លានផោន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលមានវ័យត្រឹម ២០ឆ្នាំ រូបនេះមិនរំពឹងថានឹងបង្ហាញទម្រង់លេងលេចធ្លោក្នុងផែនការរបស់គ្រូបង្វឹក Spurs លោក Ange Postecoglou នោះទេ។ ដូច្នេះជម្រើសដ៏ល្អរបស់ Veliz គឺស្នាក់នៅក្លឹប Sevilla បន្ត១រដូវកាលបន្ថែមទៀត ដើម្បីបានពង្រឹងសមត្ថភាព ហើយក៏ដូចជាការបានចូលលេងទៀងទាត់ផងដែរ៕

ប្រភព៖ SportsMole
អត្ថបទទាក់ទង
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
383 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
813 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
2 months ago .
579 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
