Close
Sponsor ads Featured-Image
កាន់តែក្តៅ !គ្រូបង្វឹក Arsenal បោះពាក្យសម្តីបែបនេះទៅអតីតក្លឹប Man.City មុនជំនួបក្នុងរាត្រីនេះ
ទំហំអក្សរ
តូច
ធំ

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាក្រុម Manchester City បានបង្កើនទម្រង់លេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលស្គាល់ថាក្រុមរបស់ខ្លួនក៏កំពុងតែកសាងសមត្ថភាពអោយស្ថិតទៅជិតកម្រិតមួយនោះដែរហើយ។គួរកត់សម្គាល់ថាការលើកឡើងដូច្នេះគឺមុនពេល Arsenal ត្រូវធ្វើដំណើរមកសួរសុខទុក្ខក្រុមការពារតំណែងជើងឯក Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ ខណៈ Man. City ជាម្ចាស់ផ្ទះឈរនៅលេខរៀងទី ៣ មាន១ ពិន្ទុតាមពីក្រោយក្រុម Arsenal ។វាក៏ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំដែលក្រុមប្រកួតប្រជែងពាន ទាំង ៣ បន្ទាប់ពី ២៨ ប្រកួតមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុ ខណៈLiverpool ស្ថិតនៅលេខ ២ ។Arsenal are going backwards! Mikel Arteta's position should be called into question after latest loss as toothless Gunners once again pay for his transfer choices | Goal.com

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal vs Leeds: Mikel Arteta has created a winning machine, now Gunners  must keep it together | The Independent

ads

លោក Arteta អតីតជំនួយការគ្រូបង្វឹក Man.City រូបនេះ បាននិយាយថា : វាជាការប្រកួតដ៏ធំសម្រាប់ក្រុមទាំងពីរ ហើយលទ្ធផលជ័យជំនះនឹងផ្តល់ឱ្យយើងនូវការជំរុញប្រសិនបើយើងឈ្នះ ប៉ុន្តែមានការប្រកួតជាច្រើនដែលត្រូវប្រឈមបន្តទៀត ។យើងបានរៀនពីកម្រិត វាជាកម្រិតដែលយើងចង់នៅ។យើងកាន់តែខិតជិតក្នុងរយៈពេល ២ ឬ ៣ ឆ្នាំកន្លងមកនេះ។ យើងត្រូវបិទគម្លាតនោះ ហើយព្យាយាមធ្វើខ្លួនឱ្យប្រសើរជាងពួកគេ។

Man City win historic TREBLE as Pep Guardiola's men emulate Man Utd's iconic 1999 team after beating Inter Milan | The Sun

សម្រាប់ Man. City មានបំណងចង់លើកពានEPL ជាលើកទីបួនជាប់ៗគ្នា និងមានកំនតត់ត្រាល្អដោយបានឈ្នះ១២ លើកក្នុងចំណោម ១៣ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal និងចាញ់តែមួយដងគត់នៅកីឡដ្ឋាន Emirates កាលពីដើមរដូវកាលនេះ។លោក Pep Guardiola គ្រូបង្វឹករបស់ City បាននិយាយថា “ដើម្បីឈ្នះ Premier League អ្នកត្រូវតែឈ្នះស្ទើរតែគ្រប់ការប្រកួតដែលខ្ញុំចង់និយាយ ។ ខ្ញុំមិនសង្ឃឹមថា Arsenal និង Liverpool នឹងថមថយពិន្ទុច្រើននោះទេ។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង