
Man. United កំពុងប្រជែងការចុះហត្ថលេខាខ្សែបម្រើក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះដើម្បីមកជំនួសខ្សែបម្រើ-ការពារជើងចាស់ Casemiro ស្របពេលអនាគតរបស់កីឡាករអាឡឺម៉ង់បច្ចុប្បន្ន នៅទឹកដី Allianz Arena នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។ ទោះយ៉ាងណាកីឡាករវ័យ ២៩ ឆ្នាំរូបនេះកំពុងត្រូវបានមើលឃើញថាចង់ចាកចេញពីទឹកដី Allianz Arena ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅលីកកំពូលផ្សេងក្រៅពីទឹកដីអាឡឺម៉ង់។ក្លឹប Manchester City, Liverpool និង Arsenal សុទ្ធសឹងបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណៈដែល Barcelona និង Real Madrid ក៏ត្រូវបានគេគិតថាចាប់អារម្មណ៍កីឡាករ RB Leipzig រូបនេះ ផងដែរ។ទោះយ៉ាងណប្រភពពី Sport Man United ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាលកំណត់អត្តសញ្ញាណ Kimmich ជាបេក្ខភាពដ៏ល្អដើម្បីជំនួសតំណែង Casemiro ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។
សម្រាប់ខ្សែបម្រើ-ការពារប្រេស៊ីល Casemiro បានផ្លាស់ប្តូរទៅកាន់ Old Trafford ពីក្រុម Real Madrid នៅរដូវក្តៅឆ្នាំ ២០២២ ក្រោយបរាជ័យនាំយក Frenkie de Jong របស់ Barcelona ។សម្រាប់Casemiro វ័យ ៣២ ឆ្នាំរូបនេះបានខកខានការប្រកួតទល់នឹង Liverpool ក្នុង FA Cup មុនពេលសម្រាកអន្តរជាតិ ដោយសារបញ្ហាសាច់ដុំ ហើយវានៅតែត្រូវមើលថាតើគាត់ត្រលប់មកវិញសម្រាប់ការប្រកួតថ្ងៃសៅរ៍ជាមួយ Brentford។ទោះយ៉ាងណាក្លឹបមកពីអារ៉ាប៊ីសាអូឌីតត្រូវបានគេជឿថាកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Casemiro ហើយវាហាក់ដូចជាថាគាត់នឹងត្រូវបានផ្តល់ភ្លើងខៀវឱ្យCasemiro ចាកចេញពីក្រុមរបស់ Erik ten Hag នៅក្នុងទីផ្សារបើកដំណើរការនាពេលបញ្ចប់រដូវកាលខាងមុខ។
ប្រភព:sportsmole
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



