ខ្សែបម្រើ Sandro Tonali របស់ក្លិបសារិកាព្រៃ Newcastle ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោតប្រកាន់ពីបទប្រព្រឹត្តខុសលើការភ្នាល់ល្បែងបាល់ទាត់ដោយខុសច្បាប់បន្ទាប់ពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះកំពុងនៅអវុត្តន៏បម្រាមរយៈពេល ១០ខែដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែតុលា ឆ្នាំមុនក្រោយបំពានច្បាប់លើការភ្នាល់មួយនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសកំណើត។Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ ៥៥ លានផោន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាថ្មីម្តងទៀតសហព័ន្ធបាល៉ទាត់អង់គ្លេស FA បានចោទប្រកាន់ Tonali បានបំពានច្បាប់របស់ខ្លួនដោយដាក់ភ្នាល់ចំនួន៥០ដង នៅលើការប្រកួតដែលបានធ្ងើឡើងចន្លោះថ្ងៃ ១២ ខែសីហា និងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣។គួររំលឹកថាTonali ត្រូវបានហាមឃាត់ដោយ FIGC សម្រាប់ការភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់គាត់ Brescia និង Milan ហើយក្រោយមក Fifa បានផ្តល់ការស្នើសុំរបស់សហព័ន្ធអ៊ីតាលី ឱ្យបន្តការហាមឃាត់ទូទាំងពិភពលោក។ការហាមឃាត់បច្ចុប្បន្នរបស់គាត់មានន័យថា Tonali មិនមានសិទ្ធិចូលលេងម្តងទៀតរហូតដល់ខែសីហា ហើយនឹងមិនមានវត្តមាននៅ Euro ២០២៤ ទេ។កីឡាករអន្តរជាតិអ៊ីតាលីដែលត្រូវបានពិន័យជាប្រាក់ចំនួន ២០,000 អឺរ៉ូ (ស្មើនិង១៧៣៨០ផោន) ដូច្នេះTonali និងហាមឃាត់រយៈពេលសរុប ១៨ ខែក្រោយយល់ព្រមដើម្បីបន្សាបការញៀនល្បែងអស់១០ខែកន្លងមក ។Tonali ដមានពេលរហូតដល់ថ្ងៃទី 5 ខែមេសា ដើម្បីឆ្លើយតបប្តឹងឧទ្ទរទៅនឹងការចោទប្រកាន់របស់ FA បានបង្ហាញខ្លួនត្រឹមតែ១២ ប្រកួតសម្រាប់ក្រុមរបស់លោក Eddie Howe មុនពេលការព្យួររបស់គាត់ត្រូវបានដាក់ចូលជាធរមាន។

កាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Ivan Toney របស់ Brentford ត្រូវបានហាមឃាត់រយៈពេល ៨ ខែសម្រាប់ការបំពានច្បាប់ភ្នាល់របស់ FA ចំនួន ២៣២ដង និងបានត្រឡប់មកបង្ហាញខ្លួនវិញនៅខែមករាមុនពេលចូលលេងអោយក្រុមជម្រើសជាតិអង់គ្លេសនៅដើមសប្តាហ៏នេះ។
ប្រភព:BBC
