

គេហទំព័រ Daily Mail បានចុះផ្សាយថាម្ចាស់ក្លឹបគឺលោក Todd Boehly នឹងចុះចេញពីតំណែងប្រធានក្លឹប Chelsea នៅឆ្នាំ ២០២៧ខាងមុខនេះ ខណៈ សហម្ចាស់ក្លឹប Chelsea គឺមូលនិធិ Clearlake Capital ដែលប្រើប្រាស់សិទ្ធិអំណាចក្នុងការផ្លាស់ប្តូរប្រធានរបស់គាត់បន្ទាប់ពីដឹកនាំបាន ៥ ឆ្នាំ ហើយក្លឹបនិងគ្រោងនឹងធ្វើដូច្នេះនៅរជ្ជកាលបន្ទាប់ទៀត។គួររំលឹកថាលោក Boehly បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០២២ បន្ទាប់ពីមហាសេដ្ឋីរុស្សីលោក Roman Abramovich លក់ក្លឹបរួចមក។ ទោះជាយ៉ាងណាមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះគាត់មិនមែនជាបុគ្គលតែម្នាក់ដែលកាន់កាប់ក្លឹបតែម្នាក់ឯងផ្តាច់មុខនោះទេ ពោលគឺរូបលោកមានកម្មសិទ្ធិរួមគ្នាជាមួយមូលនិធិ Clearlake Capital ។

ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដែលប្រធានក្លឹបអាចត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ពីការមកដល់។គួរបញ្ជាក់ថាមូលនិធិClearlake Capital ដែលគ្រប់គ្រងដោយលោក Behad Eghbali សញ្ជាតិអ៊ីរ៉ង់ និង Jose Feliciano សញ្ជាតិព័រតូរីកូ វ័យ៧៨ឆ្នាំដែលបានកាន់កាប់ ៦១.៥% នៃភាគហ៊ុនរបស់ក្លឹប ខណៈដែល Boehly កាន់កាប់តែ ៣៨.៥% ។ បើទោះបីជាគាត់មានភាគហ៊ុនតិចប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឱ្យគាត់ធ្វើជាប្រធានដឹកនាំធំទីមួយតែម្តង។ទោះយ៉ាងណាលោក Boehly នឹងមានឱកាសទទួលបានតំណែងរបស់គាត់ឡើងវិញនៅឆ្នាំ ២០៣២ ប្រសិនគាត់មិនបានលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្លឹប ហយចង់ក្លាយជាប្រធានក្លឹបម្តងទៀត។

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


