
(អង់គ្លេស)៖ ខ្សែបម្រើស្លាបរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Antony កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដើម្បីកែលម្អទម្រង់លេងរបស់ខ្លួន សម្រាប់ការប្រកួតបន្តបន្ទាប់ មុនពេលរូបគេត្រលប់មកកាន់ Old Trafford វិញ។
ស្របពេលថ្មីនេះ កីឡាករប្រេស៊ីលវ័យ ២៤ឆ្នាំ ទទួលបាននូវភាពរីករាយក្នុងការជួយ Man United ឈានទៅវគ្គ ៤ក្រុម ក្នុងពាន FA CUP ដោយបានផ្តួលក្រុមហង្សក្រហម Liverpool ៤ទល់នឹង៣។ Antony រកបានតែ ២ គ្រាប់ប៉ុណ្ណោះឲ្យ Man United ក្នុងរដូវកាលនេះ។
គួររំលឹកដែរថា អ្នកគាំទ្របានវាយប្រហារ និងធ្វើការរិះគន់ទៅកាន់ Antony យ៉ាងចាស់ដៃ ក្រោយរូបគេមិនអាចជួយ Man Utd ឲ្យទទួលបានផ្លែផ្កានាពេលកន្លងទៅ។ ស្របពេលជាមួយគ្នានោះ Antony ក៏ទទួលបាននូវការចោទប្រកាន់នូវប្រើប្រាស់ហិង្សាទៅលើមិត្តស្រីរបស់ខ្លួន ដូចទៅនឹងករណីរបស់ Mason Greenwood ផងដែរ។
បើទោះជាយ៉ាងនេះក្តី Antony កំពុងពង្រឹងនូវសមត្ថភាពរបស់ខ្លួន និងបានបេជ្ញាចិត្ត យ៉ាងដូច្នេះថា រូបគេនឹងមិនធ្វើឲ្យអ្នកគាំទ្រ មិត្តរួមក្រុម និងគ្រូបង្វឹកបាត់បង់នូវទំនុកចិត្តលើរូបគេបន្តទៀតនោះទេ៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



