
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Fichajes បានឲ្យដឹងថា គ្រូបង្វឹកក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានយកចិត្តទុកដាក់យ៉ាងមុតមាំលើខ្សែបម្រើប្រេស៊ីល Bruno Guimaraes ដែលកំពុងស្នាក់អាស្រ័យលេងនៅក្លឹបសារិកាព្រៃ Newcastle United ខណៈដែលរូបគេទទួលបាននូវការកោតសរសើរពីសំណាក់លោក Pep នៅក្នុងជំនួបដែល Man City ផ្តួល Newcastle ឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ពានរង្វាន់ FA CUP ២០២៣/២៤។
រំលឹកដែរថា អតីតកីឡាករ Lyon បានផ្លាស់មក Premier League ក្នុងខែមករា ឆ្នាំ២០២២ ក្នុងតម្លៃខ្លួន ៤០លានផោន និងបានបង្ហាញខ្លួន ៩៧ប្រកួត។ យ៉ាងណាមិញ Newcastle ត្រូវការលក់ទ្រព្យសម្បត្តិសំខាន់ៗ រួមទាំងកីឡាករ ដើម្បីប្រមូលថវិការឡើងវិញ បន្ទាប់ពីបានចំណាយកញ្ចប់ទឹកប្រាក់ដ៏ធំនាពេលថ្មីៗនេះកន្លងទៅនេះ។
គួរជម្រាបផងដែរថា Guimaraes មានតម្លៃទិញផ្តាច់ ៨៥លានផោន ខណៈរបាយការណ៍ខ្លះថារូបគេមានតម្លៃដល់ទៅជាង ១០០លានផោន នៅក្នុងកិច្ចសន្យា។ បន្ថែមពីនេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Pep បាននិយាយថា «គាត់គឺជាខ្សែបម្រើដ៏ពិសេសម្នាក់។ គាត់មានភាពឆេវឆាវ និងកម្លាំងខ្លាំង មិនថាមានបាល់លេង ឬគ្មាននោះទេ»៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



