Close
Sponsor ads Featured-Image
ប្រិយមិត្ត Chelsea រិះគន់កីឡាកររូបនេះមិនទាន់អភិវឌ្ឍសមត្ថភាពបានល្អសម្រាប់ក្លឹបនៅឡើយទេ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធMykhailo Mudryk បានចំណាយពេលប្រកបអាជីពនៅទឹកដី Chelsea អស់រយៈពេលជាងមួយឆ្នាំរួចមកហើយក្រោយ​បន្ទាប់ពីការផ្ទេរមកកាន់ទឹកដី Stamford Bridge ក្នុងតម្លៃ ៨៩ លានផោននាខែមករា ២០២៣កន្លងទៅ ។ទោះយ៉ាងណាកីឡាករអន្តរជាតិអ៊ុយក្រែននៅឡើយបង្ហាញសមត្ថភាពជាសមាជិកដ៏សំខាន់​ក្នុង​ក្រុម ដែលរូបគេភាគច្រើនដើរតួនាទីជាកីឡាបម្រុងនិងចូលលេងមិនទៀងទាត់។ សម្រាប់ Chelsea គិតមកដល់ពេលបច្ចុច្បន្នMudryk រកបានគ្រាប់បាល់ត្រឹមតែ៦គ្រាប់និង Assist បាន២លើកប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Really worried about the mental side of the game': Chelsea fans debate Mudryk's Stamford Bridge future - Football | Tribuna.com

ads

 

Chelsea fans argue Mykhailo Mudryk has NOT improved at Stamford Bridge - Football | Tribuna.com

មើលឃើញដូច្នេះហើយទើបអ្នកគាំទ្រ Chelsea មួយចំនួនបានលើកឡើងថា កីឡាករវ័យ ២៣ឆ្នាំរូបនេះមិនបាន អភិវឌ្ឍខ្លួនលេងបានល្អសម្រាប់ក្រុមអាជីពក្រោយពីChelsea បាន ផ្តួលArsenal និងជាពេលដែលក្លឹបបានទិញយករូបគេមករួមក្រុមនៅពេលនោះមកម្លេះ ។ទោះយ៉ាងណា Mudryk ទើបតែបានជួយអោយក្រុមជម្រើសជាតិ អ៊ុយក្រែនមាន សិទ្ធិសម្រាប់ការប្រកួតលើឆាកអន្តរជាតិលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសពួកគេកាលពីពីរឆ្នាំមុន ខណៈ Mudryk បានរកបានគ្រាប់បាល់ទីពីរវាយបកផ្តួល អ៊ីស្លង់ ២ទល់និង១សម្រាប់ការប្រកួតនៅទីក្រុង Wroclaw របស់ប៉ូឡូញនៅថ្ងៃទី២៧មីនានេះ។  ប្រទេសដែនកោះអ៊ីស្លង់នៅភាគខាងជើងទ្វីបអឺរ៉ុបនិងមានប្រជាជនត្រឹមតែសែសិបម៉ឺននាក់ចង់ចូលរួម វគ្គផ្តាច់ព្រ័ត្រនៅអាឡឺម៉ង់ដោយពួកគេធ្លាប់ឈានមកដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៦ ។ ទោះយ៉ាងណាគោលបំណងរបស់ពួកគេមិនបានទទួលជោគជ័យឡើយបើទោះបីជាពួកគេមានឱកាសស៊ុតបញ្ចូលទីនាំមុខមុននៅនាទីទី៣០ដោយកីឡាករ Gudmunsson ក៏ដោយ។
ប្រភព:Besoccer &BBC
វីដេអូ: អ៊ុយក្រែន& អ៊ីស្លង់

វីដេអូ Mudryk

អត្ថបទទាក់ទង