
វេលស៍បានខកខានចូលរួមប្រកួតព្រឹត្តការណ៏ Euro ២០២៤ យ៉ាងឈឺចាប់ ខណៈដែលពួកគេបានរងបរាជ័យវគ្គPlay-Off ផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេជាមួយប៉ូឡូញនៅទីក្រុង Cardiff ។មានន័យថាគ្រាប់បាល់ដ៏ខកចិត្តរបស់អតីតខ្សែបម្រើMan.Utdកីឡាករ Daniel James តែមួយគ្រាប់គត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីអន្តរជាតិJuventus គឺ Wojciech Szczesny ខណៈប៉ូឡូញស៊ុតបញ្ចូលទី ៥គ្រាប់រីឯ វែលរកបានតែ៤គ្រាប់ប៉ុណ្ណោះ។វាពិតជាលទ្ធផលដ៏លំបាកមួយសម្រាប់លោក Robert Page និងកីឡាកររបស់គាត់ក្នុងការចាញ់ ដែលចាញ់ដោយក្រុមប៉ូឡូញ ដែលមិនបានទទួលការស៊ុតបញ្ចូលទីតែមួយគ្រាប់ចំគោលដៅក្នុងអំឡុងពេលពេញ 120 នាទីមុនពេលការស៊ុតបាល់បញ្ចូលទី។
ក្រុមរបស់លោក Robert Lewandowski ឥឡូវនេះអាចទន្ទឹងរង់ចាំចូលរួមជាមួយបារាំង ហូឡង់ និងអូទ្រីសក្នុងពូល D នៅអឺរ៉ូរដូវក្តៅនេះនៅប្រទេសអាល្លឺម៉ង់។សម្រាប់វេលជាលើកដំបូងដែលត្រូវអវត្តមានក្នុងការប្រកួតជើងឯកអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១២មក។

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



