
(អារ៉ាប៊ីសាអូឌីត)៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានបង្ហាញអំពីហេតុផល ៣យ៉ាង ដែលគាត់បដិសេធសំណើរពីក្លឹប Al Shabab របស់ Saudi Pro League កាលពីខែមករាកន្លងទៅ នៅពេលដែលគាត់នៅ Roma។
បុរសវ័យ ៦១ឆ្នាំ ត្រូវបានបណ្តេញចេញពីតួនាទីជាគ្រូបង្វឹកក្លឹបយក្សធំៗ ៥ចុងក្រោយមានដូចជា (Chelsea, Real Madrid, Manchester United, Tottenham និង Roma) ។ យ៉ាងណាមិញ លោក Jose បាននិយាយថា «ខ្ញុំគិតថា Cristiano បានត្រួសត្រាយផ្លូវកីឡាករជាច្រើនឲ្យផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ក្នុងការរស់នៅទីនោះ រីករាយនៅទីនោះ ដើម្បីសប្បាយជាមួយនឹងប្រទេសអភិវឌ្ឍន៍ខ្លាំង តែផ្ទុយស្រឡះនៅក្នុងវិស័យបាល់ទាត់»។
លោក Jose បានបន្ថែមថា «ខ្ញុំទទួលបានសំណើមួយ ហើយពិតណាស់ សេដ្ឋកិច្ចពិតជាសំខាន់។ ខ្ញុំបានបដិសេធ ព្រោះអ្វីដែលសំខាន់ជាងគេសម្រាប់ខ្ញុំនោះគឺ ក្លឹប Roma , គោលដៅនៃបាល់ទាត់ទ្វីបអឺរ៉ុប និងការប្តេជ្ញាចិត្តផងដែរ»។ លើសពីនេះ គាត់បាននិយាយថា គាត់មកប្រទេសអារ៉ាប់ ដោយសារតែគាត់មកសប្បាយត្រឹមពេល ៣ថ្ងៃ ដើម្បីបានមើលប្រដាល់ និងមើលការប្រណាំងរថយន្ត Formula 1 ជាមួយមិត្តភក្តិរបស់គាត់តែប៉ុណ្ណោះ៕
ប្រភព៖ SPORTbible & GOAL



