
បរទេស៖ អតីតកីឡាករក្លឹប Barcelona បានចាកចេញពីពន្ធនាគារបណ្ដោះអាសន្ន ខណៈគាត់បានធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរំលោភសេពសន្ថវៈ។ អតីតកីឡាករបាល់ទាត់អន្តរជាតិប្រេស៊ីល Dani Alves ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីតុលារការសម្រេចដល់ទានទោសឲ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំកន្លះពីបទរំលោភសេពសន្ថវៈ។ ខ្សែការពារស្តាំដ៏ល្អជាងគេម្នាក់លើពិភពលោក Alves អាយុ 40 ឆ្នាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែមុនពីបទរំលោភនារីវ័យក្មេងម្នាក់នៅក្នុងបន្ទប់ទឹក VIP នៃក្លឹបរាត្រី Barcelona នៅព្រឹកព្រលឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible