
ជំនួបសងសឹក រវាង នាយសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា និង Sammy ក៏បានមកអង្រួនឲ្យរន្ថើនលើសង្វៀន Krud Kun Khmer : Reign of Kings ផងដែរ ។ ទាយមើលថាតើ ចន្រ្ទាអាចយកឈ្នះ Sammy បានដែរឬទេ ? សូមអញ្ជើញ មកទស្សនា គាំទ្រកីឡាករគុនខ្មែរ ដោយផ្ទាល់ ដើម្បីលើកទឹកចិត្តនិងទទួលយកអារម្មណ៍រំភើបជាមួយទស្សនីយភាពជាច្រើន ដូចជាការបង្ហោះដ្រូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ការសំដែងពិសេសៗ ពីសិល្បៈករជាច្រើន។
ជួបគ្នាផ្ទាល់នៅ 30-31 មីនា 2024 ក្នុង បរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (VATTANAC ROAD) , ខាងត្បូងរោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible