Close
Featured-Image
Lewandowski និងសម្រេចចិត្តបែបណាបន្តក្រោយបដិសេធសំណើរដ៏សន្ធឹកសន្ធាប់ពីក្លឹបអារ៉ាប៊ីសាអូឌីត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ Sport បានចុះផ្សាយថា Barcelona កំពុងរៀបចំដោះដូរកីឡាករមួយចំនួនសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ខណៈលោក Xavi Hernandez ក៏និងចាកចេញនៅចុងបញ្ចប់នៃ រដូវកាលនេះផងដែរ។ខណៈកំពុងមមាញឹកនេះខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ទើបតែបានទទួលការផ្តល់ជូនដ៏ធំមួយពីក្លឹប Al- Hilal របស់អារ៉ាប៊ីសាអូឌីត ប៉ុន្តែត្រូវបានសាម៉ីខ្លួនបដិសេធ។ ទន្ទឹមនឹងនោះ Raphinha អាចពិចារណាចាកចេញពីអឺរ៉ុបសម្រាប់រដូវកាលក្រោយផងដែរ។សម្រាប់ Lewandowski រកបានគ្រាប់បាល់សរុប ១៣គ្រាប់និង Assist ៨ដងអោយក្លឹបនៅក្របខណ្ឌ La Liga ប៉ុន្តែឱកាសការពារតំណែងជើងឯកLa Liga កាន់តែឃ្លាតឆ្ងាយដោយបច្ចប្បន្នមានគម្លាត ៨ពិន្ទុពីក្រុមនាំមុខកំពូលតារាង Real Madrid គិតត្រឹមសប្តាហ៏ទី២៩។Lewandowski continues to be 'denied' in front of the goal and made Raphinha desperate

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona's defence keeps getting Robert Lewandowski out of jail! Winners and losers as Xavi's watertight backline help ensure win over Atletico Madrid | Goal.com Nigeria

ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាៈ Robert Lewandowski គឺជាគោលដៅផ្ទេរដ៏មានសក្តានុពល ខណៈ ពួក​គេ​សុខ​ចិត្ត​បង់​ប្រាក់​ឈ្នួលពលកម្មអោយខ្សែប្រយុទ្ធជើងចាស់សញ្ចាតិប៉ូឡូញ រូបនេះប្រមាណ១០០ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ទោះបីជាមើលឃើញកញ្ចប់ទឹកប្រាក់ខាងលើមានចំនួនច្រើនសន្ធឹកសន្ធាប់ដែលមើលទៅហាក់មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បដិសេធ​សំណើ​របស់​ពួក​គេក៏ដោយ។ទោះ​យ៉ាង​ណាប្រធានក្លឹបលោក Joan Laporta មានបំណងចង់រក្សាទុកកីឡាករសំខាន់ដូចជា Lewandowski បច្ចុប្បន្នមានកុងត្រារហូតដល់ឆ្នាំ ២០២៥ជាមួយក្លឹបនិងបានបង្ហាញភាពសុខស្រួលសមប្រកប​ជាមួយក្លឹបយក្ស​កាតាឡាន់ ហើយក៏បានឆ្លើយតបវិញថាគាត់អាចរក្សាខ្លួននិងសម្របទៅហ្នឹងទម្រង់លេងនាលីក កំពូលអេស្បាញ La Liga ដោយមិនព្រមផ្តាច់កិច្ចសន្យាក្នុងតម្លៃដ៏ច្រើនខាងលើនោះឡើយ។

Xavi addresses futures of Memphis Depay & Raphinha amid exit rumours

គួររំលឹកថា Al-Hilal បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar ពី PSG មករួមក្រុមរួចទៅហើយ និងចំណែកឯ Raphinha អាច​នឹង​ទទួល​បាន​ប្រាក់​ឈ្នួលរហូតដល់ទៅ​បី​ដងច្រើនជាងអ្វីដែលរូបគេបានទទួលនៅទឹកដី Camp Nou។ដូច្នេះយើងនិងរងចាំមើលបន្តទៀតថាអនាគតកីឡាករសំខាន់ពីររូបនេះនិងទៅជាយ៉ាងណា?

ប្រភព:Besoccer

វីដេអូ:

អត្ថបទទាក់ទង