

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកខ្សែការពារស្លាបសញ្ជាតិព័រទុយហ្កាល់ Joao Cancelo របស់ក្រុមមេឃខៀវ Manchester City នៅរដូវក្តៅខាងមុខ នេះប្រសិនបើក្លឹបកាតាឡាន់ Barcelona មិនអាចមានលទ្ធភាពក្នុងការចុះហត្ថលេខាលើ Cancelo ពេញលេញលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។

រំលឹកផងដែរថា Cancelo ចំណាយពេលពាក់កណ្តាលទីពីរនៃរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Bayern Munich បន្ទាប់មកបានចូលរួមជាមួយក្រុម Barcelona ក្នុងកិច្ចសន្យាបណ្តោះអាសន្នដូចគ្នាសម្រាប់រដូវកាល ២០២៣-២៤ ចាប់តាំងពីពេលនោះមក Cancelo បានក្លាយខ្លួនជាកីឡាករសំខាន់មួយរូបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi ផងដែរ។
ទោះជាយ៉ាងណា តាមប្រភពគេហទំព័រ THE SUN បានឲ្យដឹងថា Barcelona មានការស្ទាក់ស្ទើរក្នុងតម្លៃ ៤០លានផោន ដែល Man City ទាមទារ ខណៈក្លឹប Barcelona កំពុងជួបនូវបញ្ហាហិរញ្ញវត្ថុ ហើយបន្ថែមពីនេះ ក្លឹបយក្សកាតាឡានមានលទ្ធភាពត្រឹមបង់ថ្លៃខ្ចីជើងតែប៉ុណ្ណោះ៕
ប្រភព៖ SportsMole

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]

