Close
Featured-Image
គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann បានបញ្ជាក់ថា Kai Havertz របស់ Arsenal នឹងចាប់ផ្តើមចូលលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ទល់នឹងក្រុមម្ចាស់ផ្ទះបារាំងនៅកីឡដ្ឋាន Groupam Lyon ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដាក់អោយលេងជាខ្សែកាពារស្លាបឆ្វេងកាលពីខែវិច្ឆិកាឆ្នាំមុនខណៈក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានរងបរាជ័យក្នុងផ្ទះ ៣ទល់និង២ ក្រោមថ្វីជើងទួរគី។រវាងក្រុមទាំងពីរ បានជួបគ្នាក្នុងលក្ខណៈមិត្តភាពម្តងរួចមកហើយកាលពីខែកញ្ញា ២០២៣ ខណៈអាឡឺម៉ង់បានផ្តួលបារាំងក្នុងទឹកដីខ្លួនឯង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League: Havertz schießt Arsenal auf Eins - Liverpool nun Zweiter

Kai Havertz starts in defence and scores for Germany against Turkey tonight - now.arsenal

Germany coach Julian Nagelsmann will speak to Manuel Neuer, Marc-André ter Stegen about starting keeper job for Euro 2024 - Bavarian Football Works

ផ្ទុយទៅវិញសម្រាប់ Havertz នៅរដូវកាលថ្មីនេះខុសប្លែកពីរដូវកាលចាស់សម្រាប់ Arsenal អតីតកីឡាករ RB L ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងAssist២លើកសម្រាប់ប្រាំមួយលើកចុងក្រោយរបស់គាត់ និងបានដើរតួនាទីសំខាន់នៅតំបន់បម្រើកណ្តាល និងលេងនៅតំបន់ប្រយុទ្ធម្តងម្កាល។ គ្រូបង្វឹកអាឡឺម៉ង់ លោក Nagelsmann ជឿជាក់ថា Havertz កីឡាករដែលត្រូវArsenal ទិញយកមកពី Chelsea ក្នុងតម្លៃ ៦៥លានផោនបានអភិវឌ្ឍខ្លួនយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta នៅរដូវកាលនេះ។

DFB-Team mit VfB Stuttgarts Mittelstädt und Havertz gegen Frankerich | Transfermarkt

Agency News | Germany to Be Hosted By France in an International Friendly in March 2024 Ahead of UEFA Euro | LatestLY

អតីតគ្រូបង្វឹក Bayern Munich លោក Nagelsmann បានបង្ហាញឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Maximilian Mittelstadt របស់ Stuttgart នឹងត្រូវផ្តល់ទំនុកចិត្តឱ្យចូលលេងជម្រើសជាតិជាលើកដំបូង។មួយវិញទៀតក្រុមភ្ញៀវអាឡឺម៉ង់មិនមានវត្តមាន​Manuel Neuerនៅ​ថ្ងៃ​សៅរ៍​ទេព្រោះអ្នកចាំទីBayern Munich ដែល​បាន​រង​របួស​សាច់ដុំ​​ភ្លៅ​ឆ្វេង​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ដើម​សប្តាហ៍​នេះនិងជំនួសដោយកីឡាករ Ter Ste Gen របស់ Barcelona។ទោះជាយ៉ាងណាក៏ដោយ Nagelsmann បានបញ្ជាក់ថា កីឡាករវ័យ ៣៧ ឆ្នាំនឹងក្លាយជាអ្នកចាំទីលេខ ១ របស់គាត់សម្រាប់ព្រឹត្តការណ៏ Euro 2024 ក្នុងនាមអាល្លឺម៉ង់ជាម្ចាស់ផ្ទះនៅថ្ងៃទី១៤មិថុនាខាងមុខនេះ។
ប្រភព:Sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង