បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal ត្រៀមផ្តល់កុងត្រាថ្មី១ឆ្នាំទៀតដល់អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Jorginho ដោយលោក Mikel Arteta នៅតែមានជំនឿជឿជាក់ថា ខ្សែបម្រើឆ្នើមរូបនេះនៅតែផ្នែកដ៏សំខាន់ម្នាក់សម្រាប់ក្រុម។ បើយោងទៅតាម Football Insider បានចុះផ្សាយថា Arsenal កំពុងបើកការចរចារជាមួយនឹងអ្នកតំណាងរបស់ Jorginho ក្នុងបន្តកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀត ខណៈកិច្ចសន្យាបច្ចុប្បន្ននឹងផុតសុពលភាពនៅចុងបញ្ចប់រដូវកាលនេះ៕
បាល់ទាត់៖ យោងទៅតាមកិច្ចសម្ភាស៍មួយជាមួយនឹង PSB Sport News-ព័ត៌មានកីឡា ក្រោយក្លឹបបាល់ទាត់ព្រះខ័ណ្ឌរាជ្យស្វាយរៀង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ហ៊ុន សែនខាប់ កីឡាករ Nick Taylor ដែលធ្លាប់ប្រកបអាជីពនៅលីកអាមេរិក បានសារភាពសារភាព បាល់ទាត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទេសកំណើតរបស់ខ្លួន ហាក់បីមិនសូវមានភាពខុសប្លែងគ្នាច្រើនឡើយជាមួយនឹងបាល់ទាត់នៅប្រទេសអាមេរិក ដែលខ្លួនធ្លាប់បានចំណាយជាច្រើនឆ្នាំនៅទីនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស