Close
Sponsor ads Featured-Image
ធូរស្រាលបន្តិច! ឱពុកអតីតមិត្តរួមជាតិប្រេស៊ីលនិងផ្តល់ប្រាក់ជួយ Alves អោយនៅក្រៅឃុំ
ទំហំអក្សរ
តូច
ធំ

Dani Alves អាចនឹងត្រូវបានដោះលែងពីពន្ធនាគារមុនរង់ចាំការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់ខ្លួនពីបទ រំលោភសេពសន្ថវៈរបស់គាត់ជាថ្នូរនឹងការបង់ប្រាក់នៅក្រៅឃុំចំនួនមួយលានអឺរ៉ូ។ យោងគេហទំព័រភាសាអេស្បាញ La Vanguardia បានចុះផ្សាយថាៈ អតីតកីឡាករ Barcelona នឹងក្រុមសាំបាប្រេស៊ីលនិងត្រូវបានឪពុករបស់មិត្តរួមជាតិដែលជាសិស្សប្អូន Neymar និងធានារ៉ាប់រងលើការបង់ប្រាក់ដ៏ច្រើនមួយនេះសម្រាប់ Alves ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

 

ads

Neymar's help to Dani Alves, this is how much he will lend him to pay his  fee

Pubity Sport on X: "🚨📰| NEW: Neymar's dad was the one who took care of  paying the bail to temporarily release Dani Alves. (via @LaVanguardia)  https://t.co/sUSlFUAqNL" / X

 

Who is Neymar's father, Neymar Santos Sr? The mastermind of €222m world  record transfer | Goal.com USគួររំលឹកថាតុលាការនៅទីក្រុង Barcelona បានប្រកាសកាលពីថ្ងៃពុធថា អតីតខ្សែការពារស្លាបស្តាំ Alves និងត្រូវបង់នូវទឹកប្រាក់ដ៏ច្រើនខាងលើនេះ ខណៈ សេចក្តីសម្រេចបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីមេធាវីរបស់គាត់បានស្នើសុំឱ្យមានការដោះលែងបុរសវ័យ៤០ឆ្នាំរូបនេះ ដោយហេតុផលថាកូនក្តីរបស់ខ្លួនបានអនុវត្តទោសមួយភាគបួន(១៤ខែគិតចាប់តាំងពីថ្ងៃឃាត់ខ្លួនកាលពីខែមករា ២០២៣មក)សរុបការកាត់ទោសរយៈពេល ៤ ឆ្នាំកន្លះរបស់គាត់នោះ ។
Neymar's father to pay former Barcelona teammate Dani Alves' €1m bail - Get  Spanish Football News
គួរបញ្ជាក់ថាកន្លងមកឪពុករបស់ Neymar ធ្លាប់បានផ្តល់សំណងចំនួន ១៥០,០០០ អឺរ៉ូ ដល់ជនរងគ្រោះដែលទទួលការរំលោភផ្លូវភេទ និងដោះស្រាយរាល់ការចំណាយលើបន្ទុកផ្សេងៗ។ ប៉ុន្តែពេលនេះគឺតុលាការនិងសម្រេចយល់ព្រមលើលក្ខណ្ឌបង់ប្រាក់ថ្មីនេះ ប៉ុន្តែឯកសារអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និង សៀវភៅលិខិតឆ្លងដែនផ្សេងៗ គឺដម្កល់ទុកនៅតុលាការនៅឡើយពោលគឺទណ្ឌិតរូបនេះមិនទាន់អាចប្រើប្រាស់បាននោះទេ ជៀសវាងការរត់គេចមិនបន្តទទួលទោសដល់ទីបញ្ចប់នោះ។សម្រាប់ទណ្ឌិតដែលត្រូវBarcelona លប់ឈ្មោះចេញជាវីរបុរស Alves ៦ថ្ងៃក្រោយពីត្រូវបានកាត់ទោសកាលពីថ្ងៃទី ២២ ខែកុម្ភៈ២០២៤នេះ ពីបទរំលោភនារីម្នាក់នៅក្លឹបរាត្រី Sutton ក្នុងទីក្រុង Barcelona ។ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃចូលឆ្នាំសកល ២០២២ ហើយជនបង្ករូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីជនរងគ្រោះបានផ្តល់សាក្សី និង សក្ខីកម្មរួចមក។

ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង