គ្រូតា Sir Alex បានបង្ហើបថាក្លឹបយក្សមួយនេះ រូបគាត់មិនចង់ឲ្យឈ្នះពានលីគក្នុងស្រុកនោះទេ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយប្រាប់គេហទំព័រ Eintracht Frankfurt យ៉ាងដូច្នេះថា គាត់តែងតែសង្ឃឹមថា ក្រុមរបស់លោក Xabi Alonso គឺ Bayer Leverkusen នឹងឈ្នះពានលីគ Bundesliga ក្នុងរដូវកាលនេះ។ ដោយលោក Sir Alex បាននិយាយបន្ថែមថា អ្នកគាំទ្រក្លឹបយក្ស Bayern Munich ប្រហែលជាមិនយល់ស្របនឹងរឿងនេះនោះទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ឃើញពីការលើកពានលីគរបស់ក្លឹបផ្សេង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុម Bayer Leverkusen មាន ១០ពិន្ទុ វ៉ាដាច់ក្រុមលេខ២ Bayern Munich ខណៈក្រុមរបស់លោក Alonso មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយនោះទេ ហើយជាការរំពឹងទុកពីការលើកពានផងដែរ ប្រសិនប៉ុន្មានចុងក្រោយ Bayer Leverkusen នៅតែបន្តកំណត់ត្រាបែបនេះ៕

ប្រភព៖ SPORTbible
អត្ថបទទាក់ទង
6 months ago .
121 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
6 months ago .
138 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
6 months ago .
133 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
111 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
