
(បរទេស)៖ ម្ចាស់បាល់មាស Ballon d’or ៨សម័យ Lionel Messi ត្រូវបានដកឈ្មោះចេញពីបញ្ជីលេងនៅក្នុងការប្រកួតមិត្តភាពខាងមុខនេះ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលនឹងត្រូវជួបតទល់នឹងក្រុម El Salvador និង Costa Rica ដោយសារតែបញ្ហារបួសសរសៃពួរ។
ថ្លែងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ជាមួយក្រុម DC United គ្រូបង្វឹករបស់ក្លឹប Inter Miami លោក Tata Martino បានប្រាប់ថារបួសរបស់ Messi នឹងត្រូវវាយតម្លៃលើមូលដ្ឋានជាក់ស្តែង “ពីមួយសប្តាហ៍ទៅមួយសប្តាហ៍” ។ គួរជម្រាបផងដែរថា ម្ចាស់ជើងឯក World Cup ឆ្នាំ ២០២២ នឹងមិនអាចចូលរួមជួយក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តភាពនាពេលខាងមុខបាននោះទេ។
ជាក់ស្តែង Messi រកបានគ្រាប់បាល់សរុប ១០៦គ្រាប់ ក្នុង ១៨០ប្រកួត នៅជម្រើសជាតិ ខណៈរូបគាត់នឹងត្រូវខកខានឱកាសរកគ្រាប់បាល់បន្ថែម ដើម្បីជាមួយតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ផងដែរ។ យ៉ាងណាមិញ Messi មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសអាហ្សង់ទីន ដើម្បីធានាក្នុងការដណ្តើមពានរង្វាន់ Copa America ដែលនឹងចាប់ផ្តើមលេងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


