Bruno រំជួលចិត្ត ក្រោយអ្នកសារព័ត៌មានស្ងើចសរសើរពីការលះបង់សម្រាប់ Man Utd

Published 2 years ago
968 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ប្រធានក្រុមបិសាចក្រហមកីឡាករ Bruno Fernandes បានទទួលអារម្មណ៍រំជួលចិត្តយ៉ាងក្រៃលែង នៅខណៈពេលដែលអ្នកសារព័ត៌មានសរសើរអំពីការលះបង់របស់គាត់ចំពោះក្លឹប Manchester United នៅកំឡុងពេលសម្ភាសន៍ក្រោយការប្រកួតដ៏អស្ចារ្យជាមួយ Liverpool។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bruno Fernandes gets emotional after reporter praises him for his dedication  to Man Utd

តាមពិតទៅ Bruno មានការហត់នឿយជាខ្លាំង ដោយរូបគាត់បានខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ដើម្បីស្វែងរកឱកាសសម្រាប់មិត្តរួមក្រុម ទើបលទ្ធផលចេញមកអស្ចារ្យបែបនេះ។ លើសពីនេះ កាលពីថ្ងៃអាទិត្យនៅ Old Trafford កីឡាករ Bruno បាននិយាយទៅកាន់ MUTV អំពីការសម្តែងដ៏ល្អរបស់ Amad Diallo និង Antony ដែលពួកគេទាំងពីរបានដើរតួយ៉ាងសំខាន់ ក្នុងជ័យជម្នះ ៤:៣។ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសើរមិត្តរួមក្រុម Victor Lindelof និង Aaron Wan-Bissaka ផងដែរ៕

SPORTbible (@sportbible) / X

ប្រភព៖ SPORTbible

Related Articles