
(អង់គ្លេស)៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផ្តល់ជូនប្រាក់កម្រៃឱ្យខ្សែបម្រើ Cole Palmer នូវកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Stamford Bridge ដែលប្រាក់ពលកម្មនឹងកើនឡើងពី ៧៥០០០ផោន ទៅ ១៥០,០០០ផោន ដោយសារទម្រង់លេងដ៏លេចធ្លោនៅរដូវកាលនេះ នេះបើការចុះផ្សាយពីសារព័ត៌មាន Daily Star ។
រំលឹកផងដែរថា កីឡាករវ័យ ២១ឆ្នាំ បានចាកចេញពី Man City កាលពីរដូវក្តៅមុន ដោយ Chelsea បាននាំគាត់ទៅទីក្រុងឡុងដ៍ក្នុងកិច្ចសន្យារយៈពេល ៧ឆ្នាំ ជាមួយនឹងជម្រើសបន្តកុងត្រា ១ឆ្នាំ បន្ថែមទៀត។ ដោយឡែក Palmer ស៊ុតបញ្ចូលទីបាន ១៣គ្រាប់ និង assists ១១ដង ក្នុងចំណោម ៣៣ប្រកួត។
ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បាននិយាយសរសើរដល់ខ្សែបម្រើប្រយុទ្ធរូបនេះជាខ្លាំង ដោយបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup ជាមួយក្រុម Leicester City កាលពីយប់មិញនេះផងដែរ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



