
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City កំពុងត្រៀមខ្លួនបើកការចរចាកុងត្រាថ្មីមួយជាមួយអ្នកចាំទីដៃទី១ Ederson ក្នុងពេលដ៏ខ្លីខាងមុខនេះ។ កីឡាករអន្តរជាតិប្រេស៊ីលបានសាងកេរ្តិ៍ឈ្មោះជាអ្នកចាំទីដ៏ល្អបំផុតមួយនៅលើពិភពលោក ចាប់តាំងពីចូលរួមជាមួយ Man City ពីសំណាក់ក្លឹប Benfica ក្នុងឆ្នាំ២០១៧។
យ៉ាងណាមិញ កុងត្រារបស់ Ederson នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ខណៈ Man City ចង់បន្ថែមកិច្ចសន្យាដោះលែងរយៈពេលវែងបន្តទៀត។ ហើយមិនតែប៉ុណ្ណោះ ប្រាក់ឈ្នួលរបស់អ្នកចាំទីវ័យ ៣០ ឆ្នាំនឹងត្រូវតម្លើងដល់ជាង ២០០,០០០ផោន ក្នុងមួយសប្តាហ៍ ខណៈដែលបច្ចុប្បន្នគាត់រកបានប្រមាណ ១២០,០០០ផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
គួរជម្រាបផងដែរថា Ederson បានបង្ហាញខ្លួនជាង ៣២៥លើក សម្រាប់ក្រុម Man City ដោយបានជួយក្លឹបឈ្នះជើងឯក Premier League ចំនួន ៥លើក, ពានរង្វាន់ UEFA Champions League ចំនួន ១លើក, FA Cup ២ដង, EFL Cup ៤ដង, UEFA Super Cup ១ដង និង Club World Cup ១ដងផងដែរ៕
ប្រភព៖ SportsMole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



