
(អេស៉្បាញ)៖ កាលពីប្រកួតនៅសន្សំពិន្ទុនៅលីគ Laliga យប់មិញនេះ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ Joao Felix ដែលជាកីឡាករខ្ចីជើងរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានស៊ុតបញ្ចូលទីនាំមុខ ១គ្រាប់ មុនទៅលើអតីតក្លឹប Atletico Madrid ដោយបញ្ចប់ទៅក្នុងលទ្ធផល ៣ទល់នឹង០ ធ្វើឲ្យម្ចាស់ផ្ទះ AT Madrid ចាញ់យ៉ាងអាម៉ាសជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៣។
គួរកត់សម្គាល់ថា ទោះបីជា Barcelona បានទទួលជ័យជម្នះមែនពិត ប៉ុន្តែអ្នកគាំទ្របានបង្ហាញអារម្មណ៍សោកសៅ និងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹកលោក Xavi ទទួលបានកាតក្រហម ហើយត្រូវបានបណ្តេញចេញពីទីលាននៅនាទីទី៤២ ក្នុងតង់ទី១ ដោយសារតែរូបគាត់បានតវ៉ាជាមួយអាជ្ញាកណ្តាល ខណៈប្រកួតក្រោយអាចនឹងគ្មានអវត្តមានគាត់នោះឡើយ។
គួរជម្រាបផងដែរថា Barcelona បានទម្លាក់ក្រុម Girona ទៅលេខរៀងទី៣ និង AT Madrid ទៅលេខរៀងទី៥ ខណៈក្លឹបមាន ៦៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ៨ពិន្ទុ ប៉ុណ្ណោះដើម្បីប្រជែងពាន Laliga រដូវកាលនេះ៕ សូមទស្សនានូវវីដេអូ highlights ខាងក្រោមនេះ…
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



