
(អេស៉្បាញ)៖ ក្លឹបនៅលីគ Laliga គឺ Real Sociedad ត្រូវបានគេរាយការណ៍មកថា ទំនងជាមិនអាចចុះហត្ថលេខាលើខ្សែការពារ Kieran Tierney របស់ក្រុមកាំភ្លើងធំ Arsenal ជាអចិន្ត្រៃយ៍នោះឡើយ។ ទន្ទឹមនឹងនេះ កីឡាករអន្តរជាតិស្កុតឡេន បច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១រដូវកាលជាមួយក្រុម Real Sociedad បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចាកចេញពីកីឡដ្ឋាន Emirates កាលពីរដូវក្តៅមុន។
ទោះបីជា Tierney សង្ឃឹមថានឹងទទួលបានពេលវេលាលេងជាទៀងទាត់ជាមួយក្រុម Real Sociedad ប៉ុន្តែទីបំផុតគាត់បានឃើញការខ្ចីជើងត្រូវបានរារាំង ដោយបញ្ហារបួសសរសៃពួរពីរទៅបីលើក។ ជាក់ស្តែងកិច្ចព្រមព្រៀងខ្ចីជើងរបស់ Tierney មិនមានជម្រើសទិញនោះទេ ដូច្នេះក្លឹបទាំងពីរនឹងត្រូវចរចាតម្លៃផ្ទេរ ប្រសិនបើកីឡាករសញ្ជាតិស្កុតឡេនរូបនេះបន្តចង់នៅស្នាក់អេស៉្បាញ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែត Charles Watts បានឲ្យដឹងថាក្លឹប Real Sociedad មិនត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ Tierney លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនោះទេ ក៏ព្រោះតែរូបគេមានរបួសជាញឹកញយ៕
ប្រភព៖ SportsMole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



