
Harry Kane បង្កើតកំនត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣១គ្រាប់ក្នុងលីកកំពូលក្នុងមួយរដូវកាល ខណៈ Bayern Munich បានវាយបកផ្តួលក្រុមម្ចាស់ផ្ទះ Darmstadt ៥ទល់និង២សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៏។ លទ្ធផលជ័យជំនះសប្តាហ៏ទី២៦នេះបានជួយអោយពូកគេកាត់បន្ថយគម្លាតក្រុមកំពូលតារាង Bundesliga គឺ Bayer Leverkusen មកនៅត្រឹម ៧ ពិន្ទុ។
Kaneកាពីតែនក្រុមជម្រើសជាតិអង់គ្លេសមានឱកាសតែតបញ្ចូលទីនៅនាទីទី៤+១ ពីការបញ្ចូនរបស់ Joshua Kimmich ខណៈក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខមុនតាំងពីនាទីទី៨ដោយកីឡាករ Skarke។ ទោះយ៉ាងណាក្រុមមានការព្រួយបារម្ភខណៈ Kane បានរងរបួសកជើងនៅតង់ទី២ គ្រោយប៉ះទង្គិចនឹងបង្គោលទី។Kane ត្រូវបានប្តូរចេញបន្ទាប់ពីឧប្បត្តិហេតុនៅនាទីទី 82 ហើយគ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel មិនប្រាកដថាវាធ្ងន់ធ្ងរប៉ុណ្ណាកម្រិតណានោះទេ។ លោក Tuchel បន្ថែមថាៈ Kane បានរអិលជើងប៉ះបង្គោលទីនៅកៀកនិងសំណាញ់។ យើងបានយកទឹកកកស្អំលើវា ហើយយើងមិនទាន់ទទួលបានរោគវិនិច្ឆ័យនៅឡើយទេ។នៅពេល Harry ចាកចេញ វាមិនមែនជាសញ្ញាល្អនោះទេ ពីព្រោះ Harry មិនដែលចាកចេញពីទីឡានដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ។
ប្រភព:BBC
មានវីឌេអូ:

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



