Close
Ads: 88BOL
Featured-Image
តាប៉េបឆ្លើយតបបែបនេះក្រោយមានសំនួរថាអាចការពារពាន ៣ នៅរដូវកាលនេះបានទេ?
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola មិនគិតថាក្រុមរបស់ខ្លួននិងអាចឈ្នះពាន៣ដូចរដូវកាលចាស់នោះទេ ខណៈអ្នកចាត់ការការសញ្ជាតិអេស្បាញត្រៀមដឹកនាំក្រុមទទួលភ្ញៀវសារិកាព្រៃ Newcastle United ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី១៧មីនា។កាលពីរដូវកាលមុន Man City បានលើកពាន Premier League, FA Cup និង Champions League និងបានក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពាន៣ក្នុងមួយរដូវកាលតាមទាន់កំនត់តត្រារបស់Man.Utd ដែលធ្លាប់ធ្វើបាននៅឆ្នាំ១៩៩៩។ទោះយ៉ាងណាប្រសិនជា Man.City អាចការពារតំណែងទាំងបីនេះបាននោះពិតជាល្អអស្ចារ្យណាស់។លោក Guardiola បានលើកឡើងយ៉ាងដូច្នេះថាៈ ពីរឬបីសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ ខ្ញុំនឹងគិតថាយើងអាចធ្វើបានរឺអត់។ខ្ញុំមិនគិតពីរឿងនោះទេ។ តែឥឡូវ​នេះ​វា​ជា​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ស្អែក។យើងនិងអាចដឹងនៅពេលប្រកួតចប់ជើងទី១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Guardiola ready to write 'new book' after completing Man City trophy haul | SuperSport

Pep Guardiola urges Man City to cement greatness by winning Champions League | beIN SPORTS

Pep Guardiola eyes Club World Cup glory as Man City look 'to win all the titles we can have'

Man City news: Pep Guardiola speaks out on treble chances and 'unfair' Champions League | Football | Sport | Express.co.uk

Pep Guardiola emotional as Manchester City win Champions League to seal treble | The Independent

ដូចជាការប្រកួត FA Cup ក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម Newcastle ផងដែរនោះ Man City ឈរនៅលេខរៀងទី ៣ ក្នុងក្របខ័ណ្ឌ Premier League ដែលមានពិន្ទុតាមពីក្រោយក្រុម Arsenal និង Liverpool និងប្រឈមមុខនឹងក្រុម Real Madrid ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរនោះ។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើល! Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ
featured image

(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ SportsMole

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Manchester City 33 23 7 3 80 32 +48 76
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    11 AFC Bournemouth 34 12 9 13 49 60 -11 45
    12 Brighton & Hov… 33 11 11 11 52 54 -2 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol