

កីឡដ្ឋាន Turf Moor និងត្រូវបើកទ្វារទទួលក្រុម Brentford សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នេះវេលាម៉ោង១០យប់ ខណៈ Burnleyក្នុងនាមជាម្ចាស់ផ្ទះ។ ក្រុមលេខរៀងទី១៩បាតតារាង Burnley បានត្រឹមប្រកួតស្មើ West Ham United២ទល់និង២ កាលពីចុងសប្តាហ៍មុនទោះបីរកបានគ្រាប់បាល់នាំមុខ២ទលនិង០រួចទៅហើយក្តី ខណៈដែលរហស្សនាមសត្វឃ្មុំបានចាញ់ក្រុមគូប្រជែងនៅទីក្រុងឡុងដ៍ បច្ចុប្បន្នឈរនៅលេខរៀងទី១គឺ Arsenal ដោយលទ្ធផល ២ទល់និង១។៦ប្រកួតចុងក្រោយរបស់ Burnley គឺមិនដែលឈ្នះដោយស្មើ២និងចាញ់៤ ឈរនៅលេខរៀងទី១៩ ខណៈ Brentford ចាញ់៤ឈ្នះ១ស្មើ១។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមBurnley(ម្ចាស់ផ្ទះ)
Burnley មិនមានការព្រួយបារម្ភពីការរងរបួសក្រោយប្រកួតទល់ញញួរធំ West Ham សប្តាហ៏មុនខណៈ Vincent Kompany អាចនឹងធ្វើការផ្លាស់ប្តូរជម្រើស១១នាក់ដំបូងដោយដាក់ Josh Brownhill ជំនួស Liam Cullen នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Assignon, O’Shea, Esteve, Taylor; Vitinho, Berge, Cullen, Odobert; Datro Fofana, Bruun Larsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
គ្រូបង្វឹកលោក Thomas Frank កំពុងព្រួយបារម្មណ៏កីឡាករ Sergio Reguilon និង Christian Norgaard ដែលត្រូវវាយតម្លៃស្ថានភាពរបួសក្រោយត្រូវប្តូរចេញទាំងបង្ខំនៅតង់ទីមួយពេលប្រកួតចាញ់Arsenal២ទល់និង១។
Brentford ត្រូវអវត្តមានកីឡាករយ៉ាងហោចណាស់ ៧នាក់មុនធ្វើដំណើរមកកាន់ Turf Moor ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Zanka, Collins, Ajer; Roerslev, Janelt, Jensen, Onyeka, Reguilon; Wissa, Toney
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Burnley ២ : ១ Brentford
ប្រភព:whoscored &sportskeeda&sportsmole

ទោះបីជាធ្លាប់ចាប់ដៃគូគ្នាប្រយុទ្ធលើទីលានមួយរយៈពេលវែងគួរសមដែរ ប៉ុន្តែវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានព្រងើយកន្តើយមិននឹកនាលើកឈ្មោះអតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ក្នុងនាមជាដៃគូដែលគាត់ពេញចិត្តបំផុតនោះទេ ។ រំលឹកទៅដល់ជាង២ទសវត្សកន្លងទៅ Rooney និង Ronaldo បានរួមគ្នាចាប់ដៃគូប្រយុទ្ធអស់រយៈពេល ៥ ឆ្នាំនៅ Man. United ប៉ុន្តែផ្ទុយទៅវិញកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបានជ្រើសយកកីឡាករ Carlos Tevez ថាពិតជាអតីតដៃគូដ៍ស័ក្តសមទៅវិញទេ។ គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Tevez បានលេងចាប់ដៃគូជាមួយអតីតប្រធានក្រុមតោកំណាចអង់គ្លេសអង់គ្លេសរយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ ២០០៧ និង ២០០៩ និងជួយអោយ Man.Utd ឈ្នះពានរង្វាន់ Premier League ទាំងពីររដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Rooney បានប្រាប់ BBC Sport ថា :នៅពេល Carlos […]


