Close
Sponsor ads Featured-Image
Prediction: Tottenham អាចឆក់ឱកាសផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីឡើងមកឈរនៅ Top-៤ បានទេ?
ទំហំអក្សរ
តូច
ធំ

ចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League អាចនិងត្រូវក្រុម Tottenham Hotspur ឡើងមកគ្រប់គ្រងខណៈការរប្រកួតនៅថ្ងៃសៅរ៍នេះពួកគេនិងត្រូវធ្វើដំណើរទៅជួបក្រុមគូប្រជែងរួមទីក្រុងឡុងដ៏ ដើម្បីជួបក្រុម Fulham ក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអាទិត្យស្អែកនេះ។ក្រុមភ្ញៀវរបស់លោក Ange Postecoglou និងត្រូវកំនត់ពីជោគវាសនារបស់ខ្លួននៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ឡើងវិញក្រោយផ្តួល Aston Villa ៤-0 កាលពីចុងសប្តាហ៍មុន ខណៈFulham បានចាញ់ក្រុម Wolverhampton Wanderers ដោយលទ្ធផល ២ទល់និង១។ Fulham ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ៣ចាញ់២ស្មើ១ ឈរនៅលេខរៀងទី១២សម្រាប់ Tottenham ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ ឈ្នះ៤ស្មើ១និងចាញ់១   មានគម្លាតត្រឹម២ពិន្ទុប៉ុណ្ណោះពីក្រុម Aston Villa។
Tottenham Hotspur vs Fulham LIVE: Premier League result, final score and reaction - Yahoo Sports
១.ប្រវត្តិជួបគ្នា
Fulham បានចាញ់ការប្រកួត ១៤ ដងចុងក្រោយក្នុងចំណោមការប្រកួតសរុប ១៦លើកចុងក្រោយទល់នឹងក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League ទោះយ៉ាងណាជ័យជម្នះពួកគេនៅក្នុងការប្រកួតនេះគឺកំលុងឆ្នាំ២០១៣ដោយលទ្ធផល ១ទល់និង០ប៉ុណ្ណោះ ។Tottenham Hotspur បានឈ្នះរាល់ការប្រកួត ៧ លើកចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹងក្រុម Fulham ក្នុងក្របខ័ណ្ឌ Premier League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fulham vs. Tottenham Hotspur Premier League Preview: The vision is here - Cartilage Free Captain
២.ពត៌មានក្រុមFulham(ម្ចាស់ផ្ទះ)
Raul Jimenez អាច​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បីចូលលេងស្វាគមន៍​ក្រុម Tottenham នៅ​ថ្ងៃ​សៅរ៍។ទោះយ៉ាងណាខ្សែប្រយុទ្ធម៉ិកស៊ិកអាចនិងត្រូវគ្រូបង្វឹក Marco Silva ដាក់អោយចូលលេងបម្រុងដើម្បីបន្ធូរបន្ថយហានិភ័យរបួសឡើងវិញ ។ផ្ទុយទៅវិញJoao Palhinha និងត្រលប់មកជួយក្រុមវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Adarabioyo, Bassey, Robinson; Reed, Palhinha; Wilson, Pereira, Iwobi; Muniz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Micky van de Ven មានបញ្ហារបួសសរសៃពួរភ្លាមៗក្រោយក្នុងជ័យជម្នះ 4-0 កាលពីថ្ងៃអាទិត្យនៅលើទឹកដី Aston Villa ដូច្នេះ Radu Dragusin និងត្រៀមបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ Tottenham ។ Richarlison នឹងត្រូវបានវាយតម្លៃ ប៉ុន្តែ Ryan Sessegnon, Fraser Forster និង Manor Solomon បន្តខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Dragusin, Udogie; Sarr, Bissouma; Kulusevski, Maddison, Johnson; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ១ :២ Tottenham
ប្រភព:whoscored &sportskeeda&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់
featured image

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត […]

ចុចអានបន្ត
អត្ថបទទាក់ទង