គ្រូបង្វឹកដាណឺម៉ាក សង្ឃឹមថាកីឡាករឆ្នើម MAN UTD ម្នាក់នេះនឹងចូលលេងបានទៀងទាត់
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាកលោក Kasper Hjulmand បាននិយាយសារភាពថា គាត់មានការព្រួយបារម្ភ និងសង្ឃឹមថាខ្សែបម្រើដ៏មានទេពកោសល្យដូចជា Christian Eriksen ដែលកំពុងលេងនៅបិសាចក្រហម Manchester United គួរតែត្រូវបានចូលលេងនៅទីលានឲ្យបានច្រើន ខណៈរូបគេកំពុងមានកង្វះនៃការមិនសូវបានចូលលេងទៀងទាត់នោះទេ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា កីឡាករវ័យ ៣២ឆ្នាំ បានបង្ហាញខ្លួន ២០ប្រកួត ឱ្យ Man United ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ប៉ុន្តែគាត់បានតស៊ូសម្រាប់លេងនៅជម្រើស១១នាក់ដំបូង។ ស្របពេលជាមួយគ្នា ខ្សែបម្រើដ៏មានបទពិសោធន៍រូបនេះ នឹងត្រូវអង្គុយកៅអីបម្រុងម្តងទៀត នៅក្នុងការប្រកួតដែលក្រុម Man United ត្រូវស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool នៅកីឡដ្ឋាន Old Trafford ក្នុងប្រកួត ១/៤ វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ក្នុងថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។

ទន្ទឹមនឹងនេះ Eriksen គឺជាកីឡាករដ៏សំខាន់សម្រាប់ប្រទេសដាណឺម៉ាក ខណៈលោក Hjulmand បានទទួលស្គាល់ថាការខ្វះខាតមិនសូវបានចូលលេងរបស់គាត់នៅក្លឹបគឺនៅមានកម្រិត។ សរុបមកវិញលោក Kasper Hjulmand ចង់ឲ្យ Eriksen ទទួលបានការហ្វឹកហាត់ និងទម្រង់លេងបានទៀងទាត់នៅ Man Utd ក៏ព្រោះតែ Eriksen នឹងត្រូវមានភារកិច្ចជួយជាតិនៅយុទ្ធនាការ Euro ឆ្នាំ២០២៤៕

ប្រភព៖ SportsMole
Related Articles
(បរទេស)៖ គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាកលោក Kasper Hjulmand បាននិយាយសារភាពថា គាត់មានការព្រួយបារម្ភ និងសង្ឃឹមថាខ្សែបម្រើដ៏មានទេពកោសល្យដូចជា Christian Eriksen ដែលកំពុងលេងនៅបិសាចក្រហម Manchester United គួរតែត្រូវបានចូលលេងនៅទីលានឲ្យបានច្រើន ខណៈរូបគេកំពុងមានកង្វះនៃការមិនសូវបានចូលលេងទៀងទាត់នោះទេ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរកត់សម្គាល់ថា កីឡាករវ័យ ៣២ឆ្នាំ បានបង្ហាញខ្លួន ២០ប្រកួត ឱ្យ Man United ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ប៉ុន្តែគាត់បានតស៊ូសម្រាប់លេងនៅជម្រើស១១នាក់ដំបូង។ ស្របពេលជាមួយគ្នា ខ្សែបម្រើដ៏មានបទពិសោធន៍រូបនេះ នឹងត្រូវអង្គុយកៅអីបម្រុងម្តងទៀត នៅក្នុងការប្រកួតដែលក្រុម Man United ត្រូវស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool នៅកីឡដ្ឋាន Old Trafford ក្នុងប្រកួត ១/៤ វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ក្នុងថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។