Close
Featured-Image
Vinicius Jr ជម្រុញឲ្យ UEFA ចាត់វិធានការជុំវិញការរើសអើងជាតិសាសន៍ម្តងទៀត
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr របស់ក្លឹបអធិរាជស Real Madrid បានជម្រុញឱ្យ UEFA ចាត់វិធានការក្នុងប្រធានបទនៃការរំលោភលើការរើសអើងជាតិសាសន៍ជាថ្មីម្តងទៀត។ ជាក់ស្តែង ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ បានឆ្លើយតបទៅនឹងវីដេអូនៅលើបណ្តាញសង្គម X ដែលអ្នកគាំទ្រក្រុម Atletico Madrid ហាក់ដូចជាបង្ហាញការស្រែកជេរនិងប្រមាថជាតិសាសន៍មុនពេលការប្រកួត UEFA Champions League របស់ពួកគេជាមួយ Inter Milan កាលពីម្សិលមិញនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

LaLiga file 8th complaint after Vini Jr. abused in Clasico - ESPN

ជាមួយគ្នានេះផងដែរ La Liga បាននិយាយថានឹង “រាយការណ៍ពីការស្រែកជេរប្រមាថជាតិសាសន៍ដ៏គួរឱ្យស្អប់ខ្ពើម” ទៅការិយាល័យព្រះរាជអាជ្ញានៃឧក្រិដ្ឋកម្មរើសអើងរបស់ប្រទេសអេស្ប៉ាញ។

Real Madrid star Vinicius Jr told he 'deserves a slap for being a clown' by Barcelona board spokesperson - who claims 'it's not racism' | FourFourTwo

ស្របពេលជាមួយគ្នានោះ Vinicius ក៏បានថ្លែងដែរថា «ខ្ញុំសង្ឃឹមថា UEFA បានគិតអំពីការដាក់ទណ្ឌកម្មទៅលើពួកគេរួចជាស្រេចហើយ» «វា​ជា​ការ​ពិត​ដ៏​សោកសៅ​ដែល [វា] កើត​ឡើង​នៅ​ក្នុង​ការប្រកួត ​ដែល​​មិន​មាន​វត្តមានរបស់ខ្ញុំ!»។ គួរជម្រាបផងដែរថា Vinicius ត្រូវ​បាន​គេ​បំពាន​លើ​ពូជសាសន៍​ជា​ច្រើនលើកមកហើយ​នៅ​ទូទាំង​ប្រទេស​អេស្ប៉ាញ​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ ចុង​ក្រោយ​នេះ៕

Monumental blow for Real Madrid as Vinicius Junior out for 10 WEEKS after suffering torn hamstring on Brazil duty | Goal.com

ប្រភព៖ BBC

អត្ថបទទាក់ទង