(អារ៉ាប៊ីសាអូឌីត)៖ ក្រុម Al-Hilal លេងនៅលីគអារ៉ាប់ Saudi Pro League បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងការឈ្នះច្រើនបំផុត ២៨លើកជាប់ៗគ្នា ស្របពេលក្រុមកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាង វ៉ាដាច់ក្រុម Al-Nassr របស់តារាឆ្នើម Cristiano Ronaldo ចំនួន ១២ពិន្ទុ។
យ៉ាងណាមិញ Neymar បានអវត្តមានដោយសាររបួសជង្គង់ធ្ងន់ធ្ងរ តាំងពីខែតុលា ឆ្នាំមុនមកម្លេស ដោយរូបគេកំពុងសម្រាកព្យាបាលរបួស និងកំពុងត្រូវបានក្រុមគ្រូពេទ្យឃ្លាំមើល បន្ទាប់ពីវះកាត់សរសៃពួរជង្គង់រួចមក។ គួរជម្រាបផងដែរថា ការទទួលជ័យជម្នះ ២:០ កាលពីថ្ងៃអង្គារលើក្រុម Al-Ittihad ដែលខ្សែប្រយុទ្ធបារាំង Benzema កំពុងប្រកបអាជីពលេងបច្ចុប្បន្ន នៅក្របខ័ណ្ឌ Asian Champions League ហើយវាគឺជាជ័យជម្នះលើកទី ២៨ជាប់ៗគ្នា សម្រាប់ក្រុម Al-Hilal លើការបំបែកកំណត់ត្រានេះផងដែរ៕
ប្រភព៖ BBC
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ EPL […]